Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកស្រី អភិបាលរង​ខណ្ឌ​សែន​សុខ ចុះ​ណែនាំ​ម្ចាស់​អាជីវកម្ម​“TopPub” កាត់​បន្ថយ​សំឡេង​រំខាន​ដល់​អ្នក​ជិតខាង

  • Print

នៅទីប្រជុំជន ជាពិសេសក្នុងទីក្រុង តែងតែមានសំឡេងអ៊ូអរជារឿងធម្មតា ប៉ុន្តែសំឡេងទ្រហឹងខ្លាំងៗ កើតឡើងដោយសារការចាក់ភ្លេងនោះ បានរំខានដល់អ្នករស់នៅក្បែរខាង ជាប្រចាំ អាចមានជម្លោះព្រោះវារំខានខ្លាំង ដល់ដំណេករបស់ពួកគាត់ ។

ជាក់ស្តែង ក្រោយទទួលបានពាក្យបណ្តឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោកស្រី លី រូហ្សាមី អភិបាលរងខណ្ឌសែនសុខ បានដឹកនាំក្រុមការងារខណ្ឌ សង្កាត់ទឹកថ្លា និងប្រធានភូមិ បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មមួយកន្លែងមានយីហោ «Top pub» ស្ថិតនៅផ្ទៈលេខ៣៦១ ផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ដោយរកឃើញថា គ្មានលិខិតអនុញ្ញាត ។ ក្នុងការចុះត្រួតពិនិត្យនេះ លោកស្រី អភិបាលរងខណ្ឌ បានធ្វើការណែនាំដល់ម្ចាស់ទីតាំង ឲ្យសុំច្បាប់អនុញ្ញាតអោយបានត្រឹមត្រូវ តាមផ្លូវច្បាប់ និងតម្រូវឲ្យអនុវត្តនូវចំណុចមួយចំនួន ទៅតាមវិធានការសុខាភិបាល មិនអោយយកផ្លូវសាធារណៈ ធ្វើជាចំណត ជាពិសេសត្រូវបន្ថយការបង្កសំឡេងរំខានដល់អ្នកជិតខាង ។ សូមជម្រាបបន្តិចថា សេចក្តីព្រាងច្បាប់ថ្មី ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ ដែលរដ្ឋាភិបាលកំពុងដំណើរប្រមូលមតិយោបល់នេះ ក៏មានការកំណត់ឲ្យពលរដ្ឋបន្លឺសំឡេងកងរំពង នៅត្រឹមម៉ោង១០យប់ប៉ុណ្ណោះ ។ បើពលរដ្ឋធ្វើផ្ទុយពីនេះ នឹងប្រឈមវិធានការរបស់អាជ្ញាធរ ជាក់ជាមិនខាន ៕

ដកស្រង់ពី៖ កោះសន្តិភាព