Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេង​បាល់​ជំពាក់ បង្កឱ្យស្លា.ប់​១​ ចាប់ខ្លួន១​ខណៈ​​២​នាក់​កំពុង​គេចខ្លួន

  • Print

ផ្ទុះហិង្សាដ៏ឃោរឃៅនៅកន្លែងលេងបាល់ទះ រហូតបណ្ដាលឲ្យភាគីម្ខាងស្លា.ប់ម្នាក់ រីឯភាគីម្ខាងទៀតក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ភ្លាមៗដែរ ក្នុងចំណោម០៣នាក់ កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២៦ មិថុនា នៅចំណុចភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ដែលគេអះអាងថា ផ្ដើមចេញពីការប៉ះសំដីគ្នាពេលផឹកស៊ី និងរឿងលេងបាល់ជំពាក់មិនសង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សង្គ្រាមស៊ីសាច់ហុតឈាមរវាងក្រុមកីឡាបាល់ទះប្រចាំភូមិខាងលើនេះ កើតឡើងនៅពេលពួកគេទាំង០២ភាគីផឹកស៊ីជុំគ្នា នៅក្នុងតារាងបាល់ក្រោយបញ្ចប់ការលេង។ ប្រភពបានប្រាប់ថា ពេលកំពុងផឹកពួកគេបានប្រកែកគ្នាពីរឿងលេងបាល់ជំពាក់លុយមិនព្រមសង តែគេមិនបានបញ្ជាក់ថា ភាគីណាជំពាក់ភាគីណាទេ។ ពួកគេបានប៉ះទង្គិចពាក់សំដីគ្នាបែកផ្សែង រហូតភាគីទាំង០២ដែលកំពុងផឹកជាមួយគ្នា លេងបាល់ជាមួយគ្នា ស្ទុះវាយគ្នាប្រាវរហូតមានស្លា.ប់មានរស់ និង មានរត់ចោលស្រុកតែម្ដង។

បើតាមសាក្សីបាននិយាយថា ពេលនោះ គេឃើញភាគីម្ខាងមានគ្នា០៣នាក់ បានទាញកៅអីវាយទៅលើភាគីម្ខាងទៀតឈ្មោះ ណែម ប៊ុនរិទ្ធ ប្រុសអាយុ៣២ឆ្នាំ នៅភូមិ ឃុំកើតហេតុបែកក្បាលសន្ល.ប់ស្ដូក តែជននេះបានស្លា.ប់ពេលបញ្ជូនដល់មណ្ឌលសុខភាពមូលដ្ឋាន។ ដោយឡែក ភាគីម្ខាងដែលមានគ្នីគ្នាចំនួន០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ គឺ ឈ្មោះ វែង វី ប្រុសអាយុ២៤ឆ្នាំ នៅភូមិកន្ទូត ឃុំធិបតី រីឯបក្ខពួកចំនួន០២នាក់ បានរត់គេចខ្លួន។

បើតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ដែរថា ភាគីទាំង០២នាក់ បានផឹកស៊ីជាមួយគ្នានៅក្នុងតារាងបាល់ ហើយពេលកំពុងផឹកពួកគេនិយាយពីរឿងលេងជំពាក់លុយគ្នា។សមត្ថកិច្ចបានបន្ថែមថា ការប្រកែកគ្នានោះបានឈានដល់តឹងសសៃកដាក់គ្នា រហូតផ្ទុះអំពើហិង្សាបើកឆាកប្រយុទ្ធគ្នាយ៉ាងឃោរឃៅតែម្ដង។ ភាគីរងគ្រោះឈ្មោះ ណែម ប៊ុនរិទ្ធ ត្រូវភាគីដៃដល់មានគ្នា០៣នាក់ ព្រូតគ្នាវា.យឡើងទ្រោម បែកក្បាលយ៉ាងធ្ងន់ធ្ងរ ហើយបានស្លា.ប់ពេលបញ្ជូនដល់មណ្ឌលសុខភាព ។ យ៉ាងណាក្ដី ជនដៃដល់ម្នាក់ឈ្មោះ វែង វី ត្រូវកម្លាំងប៉ុស្តិ៍រដ្ឋបាលធិបតីឃាត់ខ្លួនភ្លាមៗ រីឯបក្សពួក០២នាក់ទៀតបានរត់គេចខ្លួន ។ ពេលនេះ ជនដៃដល់ បានបញ្ជូនទៅកាន់អធិការស្រុកគាស់ក្រឡ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖ កោះសន្តិភាព