Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ០២​គ្រាប់ នៅ​ស្រុក​សាលា​ក្រៅ

  • Print

ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម ចំនួន ០២គ្រាប់ នៅវេលាម៉ោង១៣និង៥៥នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតនៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្រោយទទួលបានព័ត៌មាននេះពីប្រជាពលរដ្ឋ ការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល រួមនឹងអង្គភាពស៊ីម៉ាក់ បានចុះត្រួតពិនិត្យរកឃើញមានដូចជា ៖ គ្រាប់Hand Grenade F1 ចំនួន ០១គ្រាប់ និងកន្ទុយគ្រាប់ Rocket PG7 ចំនួន០១គ្រាប់ ។ បច្ចុប្បន្ន អង្គភាពកំចាត់មីន ស៊ីម៉ាក់ បានដោះយកគ្រាប់ទាំង២នោះ នាំយកទៅកម្ទេចចោលនៅកន្លែង ដែលមានសុវត្ថិភាព ៕

ដកស្រង់ពី៖ កោះសន្តិភាព