Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច​ខេត្តសៀមរាប បញ្ជូន​ជនសង្ស័យ​០២​នាក់ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន

  • Print

សមត្ថកិច្ចខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យ ចំនួន០២នាក់ រួមជាមួយវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធី នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។

សមត្ថកិច្ចខេត្តសៀមរាប បានអោយដឹងថា កាលពីវេលាម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដោយបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ចុះបង្ក្រាបបទ រក្សាទុក ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ (ស្រី០១នាក់) ។ ជនសង្ស័យទាំង ០២នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ៖

ទី១-ឈ្មោះ ឈឺន វ៉ារីដេ ហៅ និច ភេទស្រី ឆ្នាំកំណើត ១៩៨៨ ជនជាតិខ្មែរ មុខរបរ អ្នកចម្រៀង មានទីលំនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។(រក្សាទុក និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។

២-ឈ្មោះ សេង ណារិន ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។(ចាត់ចែ និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន ៖ ម្សៅមេតំហ្វេតាមីនចំនួន ០៦កញ្ចប់ ស្មើនឹងទម្ងន់ ៤.១៧ក្រាម (ទម្ងន់សុទ្ធ) ឧបករណ៍ប្រើប្រាស់ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរសព្ទដៃចំនួន០៤គ្រឿង ៕

ដកស្រង់ពី៖ កោះសន្តិភាព