Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥទ្ធិពល​​ថ្នាំញៀន! យុវជនម្នាក់ ខឹងម្តាយស្តី​បន្ទោស ដុតផ្ទះឆេះខ្ទេច!

  • Print

នៅព្រឹកថ្ងៃ២០ ខែមករា ឆ្នាំ២០២២ នេះ មន្ត្រីនគរបាលជំនាញក្រុងប៉ៃលិន បានចាប់បញ្ជូនបុរសម្នាក់ ជាអ្នកញៀនថ្នាំ ទៅតុលាការខេត្ត។ បុរសនេះ បានប្រើប្រាស់ថ្នាំញៀន រហូតដល់កម្រិត (ជិតបែកថ្នាំ) ហើយខឹងម្ដាយបង្កើត ស្ដីបន្ទោសបន្តិចបន្តួច ក៏យកភ្លើង ទៅដុតផ្ទះឆេះខ្ទេចអស់រលីង ម្តាយស្ទើរតែរត់ចេញពីផ្ទះមិនទាន់។ហេតុការណ៍នោះ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ទើបអ្នកជិតខាង ប្តឹងឱ្យនគរបាល យករថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ និងចាប់កូនតិរច្ឆាននោះ។

សូមបញ្ជាក់ថា កូនប្រុសញៀនថ្នាំ យកភ្លើងដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះរត់ចែកជើងគ្នានេះ បានកើតឡើង កាលពីវេលាម៉ោងប្រហែល ១០ និង១០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះ មានឈ្មោះ ថាន ឃាន ភេទស្រី អាយុ ៥៤ឆ្នាំ ជាស្រ្តីមេម៉ាយ។ ចំណែកជនសង្ស័យ ជាកូនប្រុស ញៀនថ្នាំបង្កហេតុ មានឈ្មោះ ឈួន ឆែប ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់ កើតហេតុខាងលើ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ ម្តាយបានណែនាំកូនប្រុសរបស់ខ្លួន ឱ្យឈប់ដើរលេង និងសេពគប់ជាមួយមិត្តភក្តិមិនល្អ។

ថែមទាំងណែនាំឱ្យឈប់បន្តប្រើប្រាស់គ្រឿងញៀន។ លុះស្តីបន្ទោសចុះឡើងៗ បណ្តាលឱ្យកូនប្រុសរូបនេះ ខឹង ក៏រត់ទៅទាញយកដែកកេះ ពីក្នុងផ្ទះ មកលួចដុតផ្ទះ ខណ:ពេលដែលម្តាយកំពុងតែដេកលង់លក់ បង្កជាអណ្តាតភ្លើង សន្ធោរសន្ធៅ ផ្អើលដល់អ្នកភូមិ ស្រែកហៅម្ចាស់ផ្ទះ។ ម្តាយ ក៏ស្ទុះរត់ចេញស្ទើរមិនទាន់។ ទើបប្តឹងនគរបាលឱ្យយករថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍។ ក្រោយមកជនសង្ស័យ ត្រូវបានចាប់ឃាត់ខ្លួន និងបញ្ជូនទៅអធិការក្រុងប៉ៃលិន ដើម្បីសាកសួរ ដោយរូបគេបានសារភាពថា ខ្លួនពិតជាបានដុតផ្ទះមែន ព្រោះខឹងម្តាយស្តីបន្ទោស។ ប៉ូលិស ក៏កសាងសំណុំរឿង បញ្ជូនខ្លួនបុរសនោះ ទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ នគរបាលបញ្ជាក់ថា ផ្ទះស្រ្តីរងគ្រោះ ដែលខូចខាតនោះ មានទំហំ ៥ម X ៧ម ធ្វើពីឈើ ប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ខូចខាតទាំងស្រុង។ ក្នុងអន្តរាគមន៍នោះ សមត្ថកិច្ច បានប្រើរថយន្តចំនួន ០៣គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ០២គ្រឿង៕

ដកស្រង់ពី៖ កោះសន្តិភាព