Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិត​ចូល​ឆ្នាំ​ចិន បុរស​ខ្មែរ​ម្នាក់​កំ​រោល​ចូល​ទៅ​វាយបំបាក់​ក និង​កម្ទេច​រូបសំណាក់​អ្នកតា ពោធិ ជ័យ​

  • Print

ជិតដល់ថ្ងៃចូលឆ្នាំ ប្រពៃណីជនជាតិចិន,វៀតណាម បុរសខ្មែរម្នាក់សង្ស័យកំរោលចូលខ្លួន បានទៅវាយបំបាក់ក និងកម្ទេចរូបសំណាក់អ្នកតា «ពោធិ ជ័យ» ស្ថិតនៅចំណុចសាលាក្រុងសួង ភូមិសួង សង្កាត់-ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ហើយទំនងព្រះមិនជួយ ជនអគតិរូបនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗផងដែរ ។

ជនសង្ស័យឈ្មោះ សាយ សុខៃ ហៅ ជ្រុន សុខៃ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិកណ្តោលជើង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ បើតាមសេចក្តីរាយការឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យអាចកំរោលចូលខ្លួន បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញរូបសំណាក អ្នកតា ពោធិ ជ័យ ដោយមិនដឹងមូលហេតុ ។ ដោយទទួលបានព័ត៌មាននោះភ្លាម សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ ចាត់វិធានការជាបន្ទាន់ ចុះទៅឃាត់ខ្លួនជនសង្ស័យ នាំទៅកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ពាក់ព័ន្ធករណីធ្វើឲ្យខូចខាតដោយចេតនា វាយកម្ទេចរូបសំណាកអ្នកតា ពោធិ ជ័យ នោះ ៕

ដកស្រង់ពី៖ កោះសន្តិភាព