Social Network

សូម​បង្កើន​ការប្រុងប្រយ័ត្ន អ្នកធ្វើដំណើរ​ពេលយប់​! បើកបរ​ដោយ​ការទទួលខុសត្រូវ ពិសេស​ពេល​វ៉ា​ជែង​!

គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីម៉ោង ១៩ និង ៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៩៩-២០០ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គ្រោះថ្នាក់នោះ កើតឡើងដោយសារតែអ្នកបើកបររថយន្ត វ៉ាជែង រំលោភចូលគន្លងផ្លូវម្ខាងទៀត បុកជាមួយម៉ូតូ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា។គ្រោះថ្នាក់ចរាចរណ៍នោះ កើតឡើងរវាងរថយន្ដ១គ្រឿង ម៉ាក TOYOTA TACOMA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY-8257 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ។ អ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ។ លុះមកដល់ចំណុចខាងលើ រថយន្ដបានវ៉ាជែង ចូលទៅបុកម៉ូតូ ១គ្រឿងទៀត ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ ដែលមានទិសដៅពីផ្ទុយគ្នា។ អ្នកបើកបរម៉ូតូ ឈ្មោះ តុង សិទ្ធិ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិចំការលើ ឃុំបឹងសាឡាងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលអោយអ្នកបើកបរម៉ូតូស្លា.ប់ នៅកន្លែងកើតហេតុ ដោយដាច់ជើងខាងឆ្វេង ត្រឹមស្មងជើង។ ក្រោយកើតហេតុភ្លាមៗ ប៉ូលិសបានស្វែងរកសាច់ញាតិ ដើម្បីយកសព ទៅធ្វើបុណ្យតាមប្រពៃណី។ រឺឯវត្ថុតាង គឺរថយន្ត និងម៉ូតូ ត្រូវបានប៉ូលិសអូសយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែក អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ៕

ដកស្រង់ពី៖ កោះសន្តិភាព