Social Network

​មេ​ឈ្មួ​ញ​ឈើឈ្មោះធី​ បា.ញ់ កំពុង​បង្កើត​សង្វៀន​ល្បែ​ង​ធំ​នៅ​ខេត្ត​រត​ន​គិរី

អតីតមេឈ្មួញឈើល្បីឈ្មោះ ធី បា.ញ់ ដែលអ្នកខេត្តក្រចេះស្ទើរតែស្គាល់គ្រប់គ្នាពេលនេះ បានបង្កើតសង្វៀនល្បែងដ៏ធំមួយនៅក្នុងខេត្តខេត្តរតនគិរី ជួនគ្នាដែលខេត្តនេះទើបតែផ្លាស់ប្ដូរអភិបាលថ្មី ឈ្មោះ ញ៉ែម សំអឿន ។

ធី បា.ញ់ និងសកម្មភាពបញ្ជល់មាន់នៅក្នងសង្វៀនរបស់លោក ញ៉ែម សំអឿន ដែលគេស្គាល់ថា មានដើមកំណើតពីស្រុកបាទី ខេត្តតាកែវ ធ្លាប់សិក្សានៅអតីតសហភាពសូវៀត និងបានកាន់តួនាទីយូរឆ្នាំជាអភិបាលរងខេត្តរតនគិរីនោះ បានអះអាងអំឡុងពេលឡើងកាន់តំណែងអភិបាលខេត្តថា លោកនឹងធ្វើឱ្យពលរដ្ឋនៅខេត្តភាគឦសានមួយនេះទទួលបានជាអាទិភាពនូវសុខុមាលភាពប្រកបដោយសុវត្ថិភាព ។ ប៉ុន្តែការអះអាងមិនទាន់ស្ងួតបបូរមាត់ផង ពេលនេះមានសេចក្ដីរាយការណ៍មកថា ខេត្តរតនគិរី ដែលមានតែភ្នំពុំសូវមានដើមឈើបានក្លាយទៅជាជម្រកបនល្បែងស៊ីសងដែលគ្រប់គ្រង ដោយអតីតមេឈ្មួញព្រៃ ឈើម្នាក់ ។

អ្នកជល់មាន់ដែលត្រូវបានគេកៀរគមកពីទីផ្សេងៗ មានការចាញ់ឈ្នះក្នុងមួយថ្ងៃៗរាប់ម៉ឺនដុល្លារក៏មានដែរ ម្ល៉ោះហើយសេះដាច់យកសេះតាមរាល់ថ្ងៃ ។ តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា បុរសដែលគេស្គាល់ឈ្មោះ ធី បា.ញ់ បានបើកលេងល្បែងស៊ីសងគ្រប់ប្រភេទដែលផ្ទុយពីច្បាប់ ក្នុងនោះ មានទាំងល្បែងបញ្ជល់មាន់ផងនៅ ក្នុងដីឡូត៍មួយកន្លែងដែលជាឃ្លាំង ហ៊ុមព័ទ្ធដោយរបងថ្មជុំវិញ ស្ថិតក្នុងភូមិថ្មី ឃុំទីងចក់ ស្រុកបរកែវ ខេត្តរតនគិរី ។

បនល្បែងដែលប្រឆាំងទៅនឹងគោលការណ៍ភូមិ-ឃុំមានសុវត្ថិភាពយ៉ាងចំហនេះ បានដំណើរការយ៉ាងរលូនរយៈពេលជិតមួយខែទៅហើយ ដែលធ្វើឲ្យពលរដ្ឋនៅតំបន់នោះរស់នៅក្នុងក្ដីបារម្ភធ្ងន់ធ្ងរអំពីសុវត្ថិភាព ។ ហើយពលរដ្ឋខ្លះបានបញ្ចើចថា សុវត្ថិភាពដែលលើកឡើងដោយអភិបាលខេត្ត លោក ញ៉ែម សំអឿន នាពេលកន្លងទៅ វាគ្រាន់តែជាសុវត្ថិភាពរបស់ហ្វូងចៀមដែលផ្ដល់ឲ្យដោយចចកតែប៉ុណ្ណោះ ៕

ដកស្រង់ពី៖ កោះសន្តិភាព