Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំង​នគរបាល​ខណ្ឌចំនួន​២ សហការ​ចាប់​ជនសង្ស័យ៣​នាក់ ពាក់ព័ន្ធ​ឆក់​កាបូប​លុយ

  • Print

កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ខាននគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន ០៣នាក់ បានជាបន្តបន្ទាប់់ នៅវេលាម៉ោង០២រសៀលនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ពាក់ព័ន្ធករណីជិះម៉ូតូឆក់កាបូបលុយ តាមផ្លូវសាធារណៈ ។

ករណីជិះម៉ូតូឆក់កាបូបលុយនេះ ក្រុមជនសង្ស័យបានធ្វើសកម្មភាពកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅចំណុចខាងលិចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្លូវលេខ៦១ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យ ដែលកម្លាំងចម្រុះត្រូវឃាត់ខ្លួន រួមមាន ៖ ទី១- ឈ្មោះ ផល ស៊ែមប៉ាទ្រីក ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅផ្ទះជួល ផ្លូវ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នុំពេញ ។ ទី២- ឈ្មោះ សេង វិច្ឆ័យ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ផ្លូវ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ និងទី៣- ឈ្មោះសុទ្ធ ជីវ័ន្ដ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ផ្លូវ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ទតាមនិតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព