Social Network

ឃាត់ខ្លួន​បុរស​ម្នាក់ ស្រវឹងស្រា​ដុត​ផ្ទះបាយ​ម្ដាយចិញ្ចឹម ឆេះ​ខ្ទេច នៅ​ស្រុក​បាទី

កម្លាំងនគរបាលស្រុកបាទី បានឃាត់ខ្លួនបុរសម្នាក់ ក្រោយពីកូនផ្ទះបាយរបស់ម្តាយចិញ្ចឹមខ្លួន កាលពីវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បណ្តាលឲ្យខូចខាត (ដោយចេតនា) នៅត្រង់ចំណុចភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។

បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ មិន ទូច ភេទប្រុស អាយុ៣៨ឆ្នាំ ដែលរស់នៅភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ នៅវេលាកើតហេតុ ជនបង្កបានផឹកស្រាស្រវឹង រួចក៏បានដុតផ្ទះបាយរបស់ម្ដាយចិញ្ចឹមខ្លួន ឈ្មោះ ពុត ង៉ែត ភេទស្រី អាយុ៧៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង ។ ផ្ទះបាយមានទំហំ ៥គុណ៦ ម៉ែត្រ សង់អំពីឈើ ប្រក់ដំបូលស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាតសម្ភារៈរួមមាន ធុងទឹក០១ ទូចាន០១ នឹងឆ្នាំងបាយ០១ អង្ក១បាវ នឹងសម្ភារះប្រើប្រាស់មួយចំនួនទៀត ។ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្រោយកើតហេតុ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងនគរបាលជំនាញស្រុកបាទី ចុះឃាត់ខ្លួនជនបង្ក មកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព