Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អនិច្ចា​! មួយប៉ប្រិចភ្នែក​បុរស​ម្នាក់​កៀប​ជាប់​នឹង​ដើម​ស្វាយចន្ទីរ​ទៅ​ចោល​ប្រពន្ធ

  • Print

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗចោលប្រពន្ធនិងកូន ខណៈបុរសរូបនេះបើកបរគោយន្តកន្ត្រៃដឹកទឹកជួបគ្រោះក្រឡាប់គោយន្ត រួចកៀបជាប់នឹងដើមស្វាយចន្ទី ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែមករា ២០២១ ស្ថិតនៅក្បែចំការបស់ខ្លួន ក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។

បើតាមលោកវរសេនីយ៍ទោ អ៊ូវ ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះភាច ចិត្ត ភេទប្រុស អាយុ២៨ឆ្នាំ មានប្រពន្ធឈ្មោះ ជា ម៉ាលីន អាយុ២៤ឆ្នាំ រស់នៅភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បច្ចុប្បន្នមកស្នាក់នៅធ្វើចំការក្នុងភូមិ-ឃុំកើតហេតុខាងលើ។

លោកអធិការបានបញ្ជាក់ថា យោងទៅលើការស្រាវជ្រាវពិនិត្យលើសពជនរងគ្រោះ និងទៅលើការឆ្លើយបំភ្លឺពីសាច់ញាតិ រួមទាំងស្ត្រីជាប្រពន្ធបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកបរគោយន្តកន្ត្រៃដឹកទឹកទៅចំការ ក្នុងគោលបំណងបាញ់ថ្នាំស្វាយចន្ទី ខណៈនោះពេលធ្វើដំណើរទៅជិតដល់ចំការនោះ ក៏មានអូរមួយ ហើយជនរងគ្រោះក៏បើកឡើងអូរនោះ តែទៅមិនរួច ទើបធ្វើឱ្យគោយន្តថយក្រោយវិញ រួចក្រឡាប់តែម្តង ចំណែកអ្នកបើកគោយន្តវិញត្រូវកៀបជាប់នឹងដើមស្វាយចន្ទី បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។

លោកបន្តថា ក្រោយពេលបានធ្វើការពិនិត្យរួច ទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាបានបាត់បង់ជីវិតដោយសារតែក្រឡាប់គោយន្ត រួចកៀបជាប់នឹងដើមស្វាយចន្ចីប្រាកដមែន បន្ទាប់ពីពិនិត្យរួច សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព