Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រី​ស្រលាញ់​ស្រី ​កើត​ភ្លើង​ប្រចណ្ឌ យក​ញញួរ​ វាយ​ស្ត្រី​ជា​ដៃ​គួរ​ ឲ្យ​របួស រួច​រត់​ទៅ​លេប​ថ្នាំ​សម្លាប់​ខ្លួន ជា​ក្រោយ​

  • Print

ភ្នំពេញ៖ ស្ត្រីម្នាក់ បានរងរបួសធ្ងន់ ដោយត្រូវដៃគួរ ជាស្រី ដូចគ្នាប្រចណ្ឌថា លួចមាន ប្រុសថ្មី យកញញួរ ទម្ងន់៥គីឡូ វាយសំពងលើក្បាល និងដងខ្លួន បណ្ដាលឲ្យ រងរបួសធ្ងន់ធ្ងរ ចំណែកស្ត្រី ជាជនដៃដល់ ក្រោយពីធ្វើ សកម្មភាព បានរត់ទៅ លេបថ្នាំសម្លាប់ខ្លួន ។

សមត្ថកិច្ច បានឲ្យដឹងថា អំពើហិង្សានេះ បានកើតឡើង កាលពីវេលា ម៉ោង ០៣ទៀបភ្លឺ ចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ នៅចំនុចផ្ទះ១៣៨ E2 ផ្លូវ១៥៥ កែង៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីម្នាក់ដើរតួជាប្ដី បានរករឿងឈ្លោះ ជាមួយស្ត្រី ជាដៃគួរ ដើរតួជាប្រពន្ធ ដោយភាគីខាង ស្ត្រីដើរតួជាប្ដី បានកើតរោគ ប្រចណ្ឌថា នារីរងគ្រោះ មានប្រុសថ្មី ក្រោយពី ជជែកគ្នាយ៉ាង តឹងសរសៃ ក ភាគីស្ត្រី ដើរតួជាប្ដីបានស្ទុះ យកញញួរ ទម្ងន់០៥គីឡូ វាយទៅលើ ស្ត្រីរងគ្រោះ បណ្ដាលឲ្យ ដេកដួលក្នុងថ្លុកឈាម ។

បន្ទាប់មកស្ត្រីបង្ក បានរត់ទៅ លេបថ្នាំសម្លាប់ខ្លួន ច្រើនគ្រាប់សម្លាប់ខ្លួន បានសម្រេច ចំណែកឯស្ត្រី រងគ្រោះជាប្រពន្ធ ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ធ្វើការសង្គ្រោះជីវិត ។ ក្រោយពីកើតហេតុ សមត្ថកិច្ច បានចុះទៅកន្លែង កើតហេតុធ្វើកោសលវិច័យ ៕

ដកស្រង់ពី៖ កម្ពុជាថ្មី