Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត ហ៊ីយ៉ាន់ដាយ កូរ៉េ១គ្រឿង ដឹកក្រញូង លោតឆ័ត្រទៅភ្នំពេញ តែត្រូវប៉ូលីសសេដ្ឋកិច្ច ក្របួចជាប់

  • Print

កំពង់ចាម៖ កម្លាំងការិយាល័យ កណ្តាលនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ ជាមួយកម្លាំង អធិការនគរបាល ស្រុកជើងព្រៃ ចុះប្រតិបត្តិការបង្ក្រាប បទល្មើស រថយន្ត ហ៊ីយ៉ាន់ដាយ កូរ៉េ ដឹកឈើប្រណិត ប្រភេទឈើក្រញូង ១គ្រឿង នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

លោក វរៈសេនីយ៍ទោ ស្រេង ធារី នាយការិយាល័យ នគរបាលសេដ្ឋកិច្ច បានឲ្យដឹងថា ក្រោយពីលោក ទទួលបានព័ត៌មាន ពីភ្នាក់ងារ សម្ងាត់ ថាមានករណីរថយន្ត ហ៊ីយ៉ាន់ដាយ កូរ៉េ ចំណុះ១.៥តោន ពណ៌ខៀវ ពាក់ស្លាកលេខ យ.1003 ភព2 ដឹកឈើ ប្រណិ តប្រភេទ ក្រញូង ចេញពីខេត្តកំពង់ធំ យកទៅលក់នៅទីក្រុងភ្នំពេញ ដោយធ្វើដំណើរឆ្លងកាត់ តាមចំណុចខាងលើ ភ្លាម លោកបាន សុំគោលការ ណ៍បង្ក្រាបទៅលោក ស្នងការ ស្នងការរង និងលោកព្រះរាជអាជ្ញាអម សាលា ដំបូងខេត្ត មានការឯកភាព លោកបាន ដឹកនាំកម្លាំង សហការ ចុះបង្ក្រាបតែម្តង ជាលទ្ធផល កម្លាំង បានឃាតរ់រថយន្តល្មើសនោះ នឹង រឹបអូសឈើក្រញូង បានចំនួន៧៥ដុំ រីឯម្ចាស់រថយន្ត រត់គេចខ្លួនបាត់ ។ បច្ចុប្បន្ន វត្ថុតាងឈើបាន ប្រគល់ជូនខណ្ឌរដ្ឋបាល ព្រៃឈើកំពង់ចាម ដើម្បីចាត់ការបន្ត ចំណែក រថយន្តរក្សាទុក បណ្តោះអសន្ន នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម។