Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋខ្មែរ ១៦នាក់ ដែលអាជ្ញាធរថៃ ចាប់ឃុំខ្លួន បានមកដល់ កម្ពុជាវិញហើយ

  • Print

បន្ទាយមានជ័យ៖ ពលករខ្មែរ អូសទេះទំនិញចំនួន ១៦នាក់ ដែលត្រូវបាន ប៉ូលីសថៃចាប់ខ្លួនកាល ពីថ្ងៃទី ១៤ សីហា កន្លងទៅនោះ ត្រូវបានដោះលែង អោយមាន សេរីភាពវិញហើយ ក្រោយពី អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ របស់ថៃ បានអន្តរាគមន៍ ក្នុងសំណុំរឿងនេះ។

ពលករខ្មែរ ទាំង១៦នាក់ បានមកដល់ ទឹកដីកម្ពុជាវិញ តាមច្រកអន្តរជាតិ ប៉ោយប៉ែត នៅម៉ោងជាង ៧យប់ ថ្ងៃចន្ទនេះ ។នេះបើតាមការបញ្ជាក់ របស់អ្នកនាំពាក្យ ក្រសួងការបរទេស កម្ពុជា លោក កុយ គួង។ ដោយអនុវត្ត ការរឹតបន្តឹង ការលក់ដូរ ទំនិញក្លែងក្លាយ ប៉ូលីស និងទាហ៊ានថៃ បានចាប់ឆែករាល់ទំនិញ ដែលត្រូវនាំចូល ក្នុងប្រទេសថៃតាម ច្រកប៉ោយប៉ែត។

ពលករខ្មែរអ្នកអូសរទេះទាំង ១៦នាក់ ត្រូវបានប៉ូលីស ចោទប្រកាន់ថា ពួកគេបានជួញដូរ ទំនិញក្លែងក្លាយ ហើយក៏ត្រូវបាន ឃាត់ខ្លួនតែម្តង។ អាជ្ញាធរពាក់ព័ន្ធ របស់កម្ពុជា បានសម្របសម្រួល ជាមួយអាជ្ញាធរថៃ ដើម្បីសុំអោយ មានការដោះលែង ពលករខ្មែរទាំង ១៦រូប នៅសៀលថ្ងៃចន្ទទី ១៨សីហានេះ៕

ដកស្រង់ពី៖ ថ្មីៗ