Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំង អ ហ ខណ្ឌទួលគោក សហការជាមួយ អ ហ រាជធានីភ្នំពេញ បំបែកសម្បុកថ្នាំញៀន ០៣ទីតំាង ឃាត់ខ្លួនបាន ០៧នាក់ និង វត្ថុតាងជាច្រើន

  • Print

ភ្នំពេញ ៖ ទីតំាងគ្រឿងញៀនចំនួន ០៣កន្លែង ខុសៗគ្នា ត្រូវបានបំបែក ដោយកម្លំាងអាវុធហត្ថខណ្ឌ ទួលគោក សហការ ជាមួយ អាវុធហត្ថរាជធានីភ្នំពេញ ដោយបានឃាត់ខ្លួន ជនសង្ស័យប្រុស ស្រីចំនួន០៧នាក់ និងដកហូតថ្នាំញៀន និងប្រដាប់ប្រដាប្រើ ប្រាស់គ្រឿងញៀន បានមួយចំនួនធំ ។

ប្រតិបត្តិការបំបែក សម្បុកថ្នាំញៀននេះ បាននេះធ្វើឡើង កាលពីវេលារសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ នៅក្នុងទឹកដី ខណ្ឌទួល គោក មួយទីតាំង និងនៅក្នុង ទឹកដីខណ្ឌដូនពេញ ចំនួន២ទីតាំង។ មន្ត្រីអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា ប្រតិបត្តិការនេះ ទី១ ធ្វើឡើងនៅ តាមផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនមនុស្សប្រុស២នាក់ ដកហូតថ្នាំញៀន២កញ្ចប់ ក្រោយពេល ឃាត់ខ្លួនជនសង្ស័យ ទាំងពីរនាក់នេះ ទី២ បន្តទៅឆែកឆេរ ទីតាំងទី២ នៅចំណុចផ្ទះលេខ៦៨E2 ផ្លូវ ១១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌ ទួលគោក ខាងក្រោយក្លឹបកម្សាន្ត អេហ្ស៊ីប បានឃាត់ខ្លួនមនុស្សប្រុស២នាក់ ដកហូតបានថ្នាំញៀន២កញ្ចប់ធំ និង១០កញ្ចប់តូច។ទី៣ ឆែកឆេរទីតាំង ទី៣ នៅតាមផ្លូវរទេះភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានឃាត់ខ្លួនមនុស្សប្រុស ស្រី០៣នាក់ ដកហូត ថ្នាំញៀន០២កញ្ចប់ធំ និង០២កញ្ចប់តូច និងថ្នាំគ្រាប់ពណ៌ក្រហម០១កញ្ចប់។

ក្នុងប្រតិបត្តិការ ទាំង៣ទី តាំងខាងលើកម្លាំង មានសមត្ថកិច្ច បានឃាត់ខ្លួន មនុស្សប្រុសស្រី បាន០៧នាក់ ដកហូតបាន ថ្នាំញៀន ១៩កញ្ចប់ ក្នុងនោះមាន ០៤កញ្ចប់ធំ ជញ្ជីងសម្រាប់ថ្លឹង គ្រឿងញៀនចំនួនបី ថង់សម្រាប់ ច្រកគ្រឿងញៀន និងឧបករណ៍ ប្រើប្រាស់មួយចំនួន។

ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង០៧នាក់ រួមទំាងវត្ថុតាងទាំងអស់ត្រូវបាន បញ្ជូនមកកាន់ទី បញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់ ៕

ដកស្រង់ពីគេហទំព័រ៖ ដើមអម្ពិល (DAP)