Social Network

ខ្លាំង​បាត់​! ឪពុក​ម្តាយ​នាង​នៅ​បន្ទប់​ខាង​លើ ហ៊ាន​គោះ​ទ្វារ​ចូលចាប់​​​កូនស្រីគេ​ទៀត

ខេត្តកោះកុង ៖ តាមសេចក្តីរាយយការណ៍បឋមបានឱ្យដឹងថា មានករណីបុរសម្នាក់បានកាន់ដាវមកគោះទ្វារបន្ទប់នារីម្នាក់ ខណៈនាងបើកទ្វារ ស្រាប់តែជនសង្ស័យគំរាម រួចចាប់នាងរំលោភរហូតបានសម្រេច ហើយត្រូវឪពុកម្តាយរបស់នារីរងគ្រោះប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនតែម្តង ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីចូលព្រឹកថ្ងៃទី ១៦ កញ្ញា ឆ្នាំ២០១៩ នៅសង្កាត់ស្ទឹងវែង ។

ជនសង្ស័យឈ្មោះ ម៉ារ៉ៃ ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងសង្កាត់ស្ទឹងវែង ។ ចំណែកនារីរងគ្រោះមានអាយុ២៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ។តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យបានមកគោះទ្វារហៅនារីរងគ្រោះ លុះពេលនារីរងគ្រោះបើកទ្វាររួច ស្រាប់តែជនសង្ស័យយកដាវមកគំរាម ហើយយកដៃខ្ទប់មាត់ និងផ្តួលនារីរងគ្រោះទៅលើគ្រែ រួចចាប់រំលោភនាងរហូតបានសម្រេចតែម្តង ដោយនារីរងគ្រោះមិនហ៊ានស្រែកឡើយ ។

តាមប្រភពដដែលបានបន្តថា បន្ទាប់ពីរំលោភរួច ជនសង្ស័យក៏កាន់ដាវដើរត្រឡប់ទៅផ្ទះវិញបាត់ ចំណែកនារីរងគ្រោះរត់ឡើងទៅបន្ទប់ជួលរបស់ឪពុកម្តាយដែលនៅខាងលើ ដើម្បីប្រាប់ពួកគាត់ឱ្យបានដឹង ។ រហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃដដែល ទើបឪពុកម្តាយរបស់នារីរងគ្រោះមកប្តឹងនៅអធិការក្រុងដើម្បីឱ្យចាប់ខ្លួនសង្ស័យយកមកចាត់ការតាមច្បាប់តែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព