Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីនគរបាល ខណ្ឌច្បារអំពៅម្នាក់ ដេកស្លាប់ក្នុងបន្ទប់ធ្វើការ

  • Print

ភ្នំពេញ៖ មន្ដ្រីប៉ូលិសម្នាក់ ត្រូវគេប្រទះឃើញស្លាប់ ក្នុងបន្ទប់ដេកនៃ អគារអធិការ ប៉ូលិសខណ្ឌ ច្បារអំពៅ ក្រុងភ្នំពេញ កាលពីម៉ោង ១០ និង ៤៥ នាទី ព្រឹកថ្ងៃទី១៥កក្កដា ឆ្នាំ២០១៤នេះ ។

សពមន្ដ្រីប៉ូលិស នោះឈ្មោះ ស៊ុំ មុនី អាយុ៤៩ឆ្នាំ មុខងារជាប្រធាន ផ្នែកបច្ចេកទេស ពាក់ស័ក្ដិ២ ស្នាក់នៅ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ក្រុងភ្នំពេញ ។ ប៉ុន្ដែសព្វថ្ងៃបានស្នាក់នៅ ក្នុងបន្ទប់ធ្វើការនៃ អគារអធិការដ្ឋាន ប៉ូលិសខណ្ឌច្បារអំពៅ។ លោកស៊ុំ មុនី បម្រើការងារ ជាប៉ូលិសនៅអំឡុងឆ្នាំ១៩៨៥ គឺមាន រយៈពេលជិត២៤ឆ្នាំ ។

បើតាមប៉ូលិស ខណ្ឌច្បារអំពៅ បញ្ជាក់ថា សពលោកស័ក្ដិ២ ស៊ុំ មុនី យកទៅតម្កល់ធ្វើបុណ្យ តាមប្រពៃណី ខ្មែរទៅវត្ដសន្សំកុសល ក្នុងសង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។ លោកស៊ុំ មុនី កាលនៅរស់ជា មន្ដ្រីប៉ូលិសយ៉ាង សកម្មដោយមិនគិតពី ការនឿយហត់អ្វីឡើយ ។ ប៉ូលិសខណ្ឌច្បារ អំពៅបញ្ជាក់ ថា ព្រឹកថ្ងៃកើតហេតុ គេឃើញលោក ស៊ុំ មុនី ក្រោកពីដេក ហើយនិយាយស្ដីគ្នា លេងសើច ជាមួយមិត្ដភក្ដិ រួមការងារ ដូចសព្វដង ។

ក្រោយមកគេឃើញ លោកស៊ុំ មុនី ចូលទៅសម្រាកក្នុងបន្ទប់ ហើយគ្មាននរណា ចាប់អារម្មណ៍អ្វី ឡើយ ។ លុះក្រោយមកទៀត មានមិត្ដភក្ដិជា ប៉ូលិសដូចគ្នាចូលទៅដាស់ ស្រាប់តែឃើញលោក ស៊ុំ មុនី ស្លាប់ដោយអង្គុយផ្អែក ក្នុងបន្ទប់យ៉ាង អាណោចអាធ័ម ទើបមានការភ្ញាក់ផ្អើល ពេញអធិការដ្ឋាន ប៉ូលិសខណ្ឌច្បារអំពៅ។

ប៉ូលិសខណ្ឌច្បារ អំពៅបញ្ជាក់ ថា លោកស៊ុំ មុនី ស្លាប់នៅបន្ទប់ធ្វើ ការងារដោយសារ គាំងបេះដូង ។ គួររំលឹកថា កាលពីអំឡុង ឆ្នាំ២០០៦ លោកឯម លឹមហែល ជា អធិការរងប៉ូលិស អតីតខណ្ឌមានជ័យ ទទួលបន្ទុកការងារព្រហ្មទណ្ឌបានស្លាប់ នៅពេលយប់ពេល មកដេកយាមប្រចាំ ការនៅបន្ទប់ក្បែរគ្នា លោក ស៊ុំ មុនី ស្លាប់ ពេលនេះដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា