Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទះឃើញ សពយុវជនម្នាក់ នៅលើភ្លឺស្រែ ក្រោមដើមត្នោត នៅសង្កាត់កកាប មិនទាន់ដឹងមូលហេតុ

  • Print

ភ្នំពេញ៖ សពយុវជនម្នាក់ ត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញ ដេកស្លាប់ នៅលើភ្លឺស្រែ ក្រោម ដើមត្នោត ក្នុងភូមិ កាកាប សង្កាត់ កាកាប ខណ្ឌ ពោធិ៍សែនជ័យ កាលពីវេលាម៉ោងប្រមាណ ៦៖៣០នាទីព្រឹក ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៤ ដោយមិនទាន់ដឹង មូលហេតុ ខណៈប្រជាពលរដ្ឋ សង្ស័យជា អំពើឃាតកម្ម ។

ប្រជាពលរដ្ឋ បានិយាយថា សពយុវជនរូបនេះ ស្លៀកពាក់ ខោខូវប៊យ ត្រឹមក្បាលជង្គង់ អាយុប្រមាណ ២០ឆ្នាំ ហើយដេកស្លាប់ នៅលើភ្លឺស្រែ ។ ប្រជាពលរដ្ឋខ្លះ បាននិយាយថា ជនរងគ្រោះអាច បណ្តាលមកពី ក្រុមចោរ វាយប្លន់យកម៉ូតូ ឫទ្រព្យសម្បត្តិ ខណៈប្រជាពលរដ្ឋ ខ្លះទៀត សង្ស័យត្រូវគេវាយ មកពីគំនុំ។

មន្រ្តីនគរបាល មួយរូប បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះ កំពុងបើកម៉ូតូ ស្រាប់តែដួល បណ្តាលឲ្យ ស្លាប់តែម្តង។ យ៉ាងណា ក៏ដោយ សមត្ថកិច្ច ជំនាញ របស់ខណ្ឌ ពោធិ៍សែនជ័យ បាននិងកំពុង ចុះទៅពិនិត្យ សពជនរងគ្រោះ និងរកមូលហេតុ នៃរឿងនេះ៕

ដកស្រង់ពី៖ គេហទំព័រ ដើមអម្ពិល