Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាតកសម្លាប់សង្សារ នៅក្នុងផ្ទះសំណាក់ គេចខ្លួនបាន ៤ថ្ងៃ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន

  • Print

សៀមរាប៖ ជនសង្ស័យម្នាក់ ដែលជាឃាតក សម្លាប់សង្សារ របស់ខ្លួន ដោយវិធី ច្របាច់ករ នៅក្នុងបន្ទប់ ផ្ទះសំណាក់ មានឈ្មោះ អង្គរ ទិព្វ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ នៅភូមិ ស្លក្រាម សង្កាត់ ស្លក្រាម ក្រុង សៀមរាប កន្លងទៅនោះ បានរត់គេចខ្លួន អស់រយៈពេល ៤ថ្ងៃ រហូតដល់ ថ្ងៃទី១៣ ខែកក្កដា ទើបសមត្ថកិច្ច នគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការ ក្រុង សៀមរាប បានសហការ ជាមួយ សមត្ថកិច្ច នគរបាល ខេត្តត្បូងឃ្មុំ ធ្វើការឃាត់ខ្លួន បានជនសង្ស័យម្នាក់នេះ កាលពីវេលាម៉ោង ប្រមាណ ៩:០០ព្រឹក ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ ២០១៤ ស្ថិតនៅចំណុច បុរីសម្តេចតេជោ ក្នុងភូមិ ចំការគោ ឃុំដា ស្រុក មេម៉ត់ ខេត្តត្បូងឃ្មុំ រួចបានបញ្ជូន មកកាន់ខេត្តសៀមរាប ដើម្បីធ្វើ ការសាកសួរ ។

យោងតាម ការចង្អុលបង្ហាញ ពីលោកស្នងការ និងលោក ប្រធានការិយាល័យ កណ្តាលព្រហ្មទណ្ឌ បានឲ្យកម្លាំង នគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ និង នគរបាលអធិការ ក្រុង សៀមរាប ចុះទៅសហការ ជាមួយ កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា ឈានដល់ឃាត់ ខ្លួន បានជនសង្ស័យ ដែលជាឃាតក សម្លាប់សង្សារ របស់ខ្លួនម្នាក់នោះ មានឈ្មោះ ប្រាក់ សុផល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កសិករ ស្រុកកំណើត នៅភូមិ ក្រឡាមាឃ ឃុំ ត្នោត ស្រុក កញ្ចៀច ខេត្ត ព្រៃវែង បច្ចុប្បន្ន ស្នាក់នៅ ផ្ទះជួល ភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង សៀមរាប ។ បើតាមចម្លើយ សារភាព របស់ជនសង្ស័យ បានឆ្លើយនៅ ចំពោះមុខសមត្ថកិច្ចថា រូបគេបានស្គាល់ស្រ្ដី ម្នាក់ ឈ្មោះ ភាចាន់ ទី ហៅ ស្រីអូន បានរយៈពេល ៣ខែមកហើយ ដែលនាងធ្វើការ នៅក្នុងភោជនីយ ដ្ឋាន ម្លប់ស្បូវផ្លូវ ៦០ ម៉ែត្រ រហូតបានរួមរស់នៅ ជាមួយគ្នា លុះមកដល់ ថ្ងៃកើតហេតុ រូបខ្លួនបានទូរស័ព្ទ ហៅ នាង (ស្រីអូន) មកដេកលេង នៅក្នុងផ្ទះសំណាក់ ដូចសព្វដង ពេលនោះនាងក៏ បានជិះម៉ូតូឧុប មកដល់ ផ្ទះសំណាក់ អង្គរទិព្វ ដូចការណាត់មែន ពេលនោះរូបគេ រួមជាមួយសង្សារ របស់ខ្លួន បានឡើង ទៅជាន់ទី២ ក្នុងបន្ទប់លេខ២០៥ ហើយបានរួមដំណេក ជាមួយគ្នា ដូចបំណង រួចចូលបន្ទប់ទឹក សំអាត ខ្លួនទាំងអស់គ្នា បន្ទាប់មកខ្លួនក៏ចេញមកវិញទាំងពីរនាក់សង្សារ រួចអង្គុយ លើការ៉ូទល់មុខគ្នា និយាយ លេងថា បើបងសម្លាប់អូន តើអូនខឹង នឹងបងទេ ? ពេលនោះស្រីអូនក៏តបវិញថា ខ្ញុំសុខចិត្តស្លាប់ នៅលើ ដៃរបស់ បង ។

ជនសង្ស័យ បានសារភាពបន្ដថា នៅពេលនោះរូបគេ ក៏បានចាប់កនាងច្របាច់ យកតែម្តង រហូតដល់ បែកពពុះមាត់ រួចរូបគេបាន ទៅយកកន្សែង ពោះគោ មកញាត់ចូល មាត់នាង រហូតដល់ស្លាប់ ។ ក្រោយមករូបគេ ក៏ទូរស័ព្ទឲ្យម៉ូតូឧុប ដែលចាំនៅខាងក្រោមថា ខ្ញុំចុះទៅហើយ រួចក៏ឡើង ជិះម៉ូតូឧុប ទៅផ្ទះជួល នៅភូមិ ចុងកៅស៊ូវិញ ។ ស្អែកឡើង ទើបរូបគេ ទៅជិះរថយន្តនៅ ចុងកៅស៊ូ ដើម្បីគេចខ្លួនទៅស្រុក កំណើតវិញ រហូតបាន រយៈពេល៤ថ្ងៃ ទើបសមត្ថកិច្ច ឃាត់ខ្លួនរូបគេបាន ។ ក្រោយពីជនសង្ស័យ បានសារភាព នៅចំពោះមុខសមត្ថកិច្ច រួចមក សមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ ខេត្តសៀមរាប បានកសាង សំណុំរឿង បញ្ជូនជនសង្ស័យរូបនេះ នៅរសៀលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០១៤ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់

ដកស្រង់ពី៖ គេហទំព័រ ដើមអំពិល