Social Network

សិក្ខាសិសា ស្តីពីការផ្សព្វផ្សាយ ការកសាង​ និង​ គ្រប់គ្រង់ផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រាជធានីខេត្ត

ត្បូងឃ្មុំ៖ កាលពីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤នេះ មានសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ កសាង និង គ្រប់គ្រង់ ផែនការ អភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់រាជធានីខេត្ត ដែលរៀបចំឡើង នៅសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ។

Read more: សិក្ខាសិសា ស្តីពីការផ្សព្វផ្សាយ ការកសាង​ និង​ គ្រប់គ្រង់ផែនការអភិវឌ្ឍន៍...

ពិធីប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរ និងប្រធានការិយាល័យ ចំណុះមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ពិធីប្រកាសចូលកាន់មុខតំណែង អនុប្រធាមន្ទីរ និង ប្រធានការិយាល័យ ចំណុះមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធឡើង នៅរសៀល ថ្ងៃទី២៨ ខែ០៧ ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្ដម យុទ្ធ ភូថង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្ដត្បូងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។

Read more: ពិធីប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរ និងប្រធានការិយាល័យ...

កិច្ចប្រជុំពិភាក្សាការងារ លើគម្រោង ចំណូលចំណាយថវិកា សម្រាប់ឆ្នាំ២០១៥ សម្រាប់រដ្ឋបាល ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាល្ងាចថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ នៅសាលប្រជុំតូច សាលាខេត្តត្បូងឃ្មុំ មានបើកកិច្ចប្រជុំ ពិភាក្សាការងារ លើគម្រោង ចំណូលចំណាយថវិកា សម្រាប់ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត។ 

Read more: កិច្ចប្រជុំពិភាក្សាការងារ លើគម្រោង ចំណូលចំណាយថវិកា សម្រាប់ឆ្នាំ២០១៥...

សេចក្តីជូនដំណឹង ស្តីពីការបើកគណនី និងគំរូហត្ថលេខា នៅរតនាគារខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ប្រធានរតនាគារ ខេត្តត្បូងឃ្មុំ លោក ស៊ាង ដារ៉ា បានចេញ សេចក្តីជូនដំណឹង ស្តីពីការបើកគណនី និងគំរូហត្ថលេខា នៅរតនាគារខេត្តត្បូងឃ្មុំ ជម្រាបជូន ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់។

Read more: សេចក្តីជូនដំណឹង ស្តីពីការបើកគណនី និងគំរូហត្ថលេខា នៅរតនាគារខេត្តត្បូងឃ្មុំ

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះត្រួតពិនិត្យ ទីតាំងខេត្តថ្មី ដែលកំពុងដំណើរការវាស់វែង និងបោះប្លង់គោល

ត្បូងឃ្មុំនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះ បន្ទាប់ពីពិធីសម្ភោធជានិមិត្តរូប ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវអគារបណ្ណាល័យ ០៦ខ្នង នៅទូទាំងស្រុកតំបែរ និង ស្រុកពញាក្រែក ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីជាថ្នាក់ដឹកនាំខេត្ត រួមដំណើរ បានអញ្ជើញទៅត្រួតពិនិត្យ ទីតាំងខេត្តថ្មី ដែលកំពុងដំណើរការវាស់វែង និងបោះប្លង់គោល នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

Read more: អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះត្រួតពិនិត្យ ទីតាំងខេត្តថ្មី...

ពិធីសម្ភោធជានិមិត្តរូប ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវអគារបណ្ណាល័យ ០៦ខ្នង មាន១២បន្ទប់ នៅទូទាំងស្រុកតំបែរ និង ស្រុកពញាក្រែក

ត្បូងឃ្មុំ៖ នៅសាលាបឋមសិក្សា ហ៊ុន សែន តំបែរ ស្ថិតនៅឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៤ បានប្រារព្ធ ពិធីសម្ភោធ ជានិមិត្តរូប ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវអគារបណ្ណាល័យ ០៦ខ្នង មាន១២បន្ទប់ ទូទាំង ស្រុកតំបែរ និង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។

Read more: ពិធីសម្ភោធជានិមិត្តរូប ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវអគារបណ្ណាល័យ ០៦ខ្នង...

កិច្ចប្រជុំ ស្ដីពីការរៀបចំបង្កើត រចនាសម្ព័ន្ធគ្រប់គ្រង របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៤ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធកិច្ចប្រជុំស្ដីពី ការរៀបចំបង្កើត រចនាសម្ព័ន្ធគ្រប់គ្រង របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និង ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ដោយមាន ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកឧកញ៉ា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។

Read more: កិច្ចប្រជុំ ស្ដីពីការរៀបចំបង្កើត រចនាសម្ព័ន្ធគ្រប់គ្រង...

ប្រជាពលរដ្ឋ ៤ភូមិ​​ ស្ថិតនៅក្នុង ឃុំគងជ័យ ស្រុកអូរាំងឪ មកពិនិត្យឈ្មោះ ក្នុងបញ្ជីដីធ្លី ជាសាធារណៈ មានលក្ខណៈជាប្រព័ន្ធ

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិ ស្រែ ស្ពៃ ភូមិទំនាប ភូមិលេខ០១ និងភូមិសុក្រំ ស្ថិតនៅក្នុងឃុំ គងជ័យ ស្រុក អូរាំងឪ ខេត្ត ត្បូងឃ្មុំ បានអញ្ជើញទៅពិនិត្យឈ្មោះ ក្នុងបញ្ជីដីធ្លី ជាសាធារណៈ នៅក្នុង វត្តសុវណ្ណបុតារាម ស្រែស្ពៃ នាព្រឹក ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៤ បន្ទាប់ពី ក្រុមការងារ បានធ្វើការ វាស់វែង នីង ប្រមូលទិន្នន័យ អស់មួយរយៈពេលកន្លងមក។

Read more: ប្រជាពលរដ្ឋ ៤ភូមិ​​ ស្ថិតនៅក្នុង ឃុំគងជ័យ ស្រុកអូរាំងឪ មកពិនិត្យឈ្មោះ...

អភិបាលរង ខេត្ដត្បូងឃ្មុំ ចុះរៀបចំសណ្ដាប់ និងធ្វើសួនច្បារ កែលំអរសោភ័ណ្ឌភាពខេត្ត

ត្បួងឃ្មុំ៖ អាជ្ញាធរខេត្ដត្បូងឃ្មុំ ដឹកនាំដោយ អភិបាលរងខេត្ដ ឯកឧត្តម ហាក់ សុខមករា ព្រមទាំងមានការចូលរួមពី អភិបាលស្រុក ប្រធានមន្ទីរពាក់ព័ន្ធ និងមន្ដ្រីមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ បានចុះរៀបចំ សណ្ដាប់ធ្នាប់ កែលំអរសួនច្បារ នៅចំណុច ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ដើម្បីកែលំអរ សោភណ្ឌភាព ទីក្រុងកាន់តែប្រសើរឡើង និងមានការទាក់ទាញ ខណៈដែលខេត្ដមួយនេះ ទើបនឹងបង្កើតថ្មីនោះ ។

Read more: អភិបាលរង ខេត្ដត្បូងឃ្មុំ ចុះរៀបចំសណ្ដាប់ និងធ្វើសួនច្បារ កែលំអរសោភ័ណ្ឌភាពខេត្ត

ទុកឲ្យរងការខូចខាតធ្ងន់ គ្មានការជួសជុល ផ្លូវជាតិលេខ៧ នៅតំបន់ទីប្រជុំជន ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ផ្លូវជាតិលេខ៧ ប្រវែងប្រមាណ ១០០ គីឡូម៉ែត្រ ឆ្លងកាត់ស្រុកត្បូងឃ្មុំ ក្រុងសួង ស្រុកពញាក្រែក និងស្រុកមេមត់នោះ បានកំពុងរងការ ខូចខាតយ៉ាងធ្ងន់ ភាគច្រើននៅតំបន់ទីប្រជុំជន បានក្លាយជារណ្តៅដក់ទឹកជ្រៅ ជាច្រើនកន្លែង ប៉ុនៗថ្លុកសត្វក្របីដេក ដែលបណ្តាល ឲ្យអ្នកបើកបរ យានយន្ត ស្ទើរតែពុំអាចរកផ្លូវ ធ្វើចរាចរបើកទៅមក បានឡើយ។

Read more: ទុកឲ្យរងការខូចខាតធ្ងន់ គ្មានការជួសជុល ផ្លូវជាតិលេខ៧ នៅតំបន់ទីប្រជុំជន...

នគរបាលខេត្ដត្បូងឃ្មុំ ហ្វឹកហាត់ ត្រៀមរក្សាសន្ដិសុខ និងសណ្ដាប់

ត្បូងឃ្មុំ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្ដត្បូងឃ្មុំ ជិត៣០០នាក់ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ បានប្រមូលផ្ដុំ ហ្វឹកហាត់ ដើម្បីត្រៀមរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ក៏ដូចជាទប់ស្កាត់ រាល់បទល្មើសនានា ដែលកើតមានឡើង តាមមូលដ្ឋាន ។

Read more: នគរបាលខេត្ដត្បូងឃ្មុំ ហ្វឹកហាត់ ត្រៀមរក្សាសន្ដិសុខ និងសណ្ដាប់

កិច្ចប្រជុំស្ដីពី ការរៀបចំ សមាសភាពជាក់ស្ដែង នៅក្នុងគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៤ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ មានកិច្ចប្រជុំមួយ ស្ដីពី ការរៀបចំ សមាសភាពជាក់ស្ដែង នៅក្នុង គណៈបញ្ជាការឯកភាព រដ្ឋបាល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមាន ការអញ្ជើញចូលរួម ពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ កងកំលាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំវិញខេត្ត និងមន្ទ្រីរាជការ ជាច្រើនរូបទៀត ។

Read more: កិច្ចប្រជុំស្ដីពី ការរៀបចំ សមាសភាពជាក់ស្ដែង នៅក្នុងគណៈបញ្ជាការឯកភាព...

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តទី២ នៅព្រឹកនេះ

ត្បូងឃ្មុំនៅសាលប្រជុំតូច សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤នេះ កំពុងដំណើរការ កិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ។

Read more: ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តទី២ នៅព្រឹកនេះ

ឯកឧត្តម ហាក់ សុខមករា ចុះពិនិត្យមើលសណ្ដាប់ធ្នាប់ ការលក់ដូរ និងប្រព័ន្ធបង្ហូរទឹក នៅផ្សារសួង

ត្បូងឃ្មុំ៖ អាជ្ញាធរខេត្ដត្បូងឃ្មុំ ដឹកនាំដោយអភិបាលរងខេត្ដ ឯកឧត្តម ហាក់ សុខមករា ព្រមទាំងមានការចូលរួម ពីអភិបាលក្រុងសួង អនុប្រធានមន្ទីរ រៀបចំដែនដីខេត្ដ និងមន្ដ្រីមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ បានអញ្ជើញចុះពិនិត្យ មើលសណ្ដាប់ធ្នាប់ បេនរថយន្ដ ការលក់ដូរ ប្រព័ន្ធលូបង្ហូរទឹក និងចុះសួរសុខទុក្ខ បងប្អូនអាជីវករ ដែលលក់ដូរនៅផ្សារសួង ។

Read more: ឯកឧត្តម ហាក់ សុខមករា ចុះពិនិត្យមើលសណ្ដាប់ធ្នាប់ ការលក់ដូរ...

ឈ្មោះ អភិបាល និងប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ទាំង៧ នៃខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ដោយមានកិច្ចខំប្រឹងប្រែង ស្រាវជ្រាវ និងចំណង់ នៃការចែករំលែក ហេតុដូចនេះហើយទើប មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ មានកិត្តិយស សូមចែកជូន នូវព័ត៌មាន ស្តីពី ឈ្មោះថ្នាក់ដឹកនាំ ដែលជា អភិបាល នៃគណៈអភិបាល និងប្រធានក្រុមប្រឹក្សា ស្រុក ក្រុងទាំង៧ នៃខេត្ត ដែលទើបបង្កើតថ្មីមួយនេះ ដូចមានបង្ហាញ ក្នុងរូបខាងក្រោម។

Read more: ឈ្មោះ អភិបាល និងប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ទាំង៧ នៃខេត្តត្បូងឃ្មុំ

សម្តេច ហេង សំរិន ប្រគេនទានវស្សាជូន វត្តអារាមនានា ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ ២០១៤នេះ សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សៅ ទី ហេង សំរិន បានអញ្ជើងចូលរួម ក្នុងពិធីដង្ហែទានវស្សា នៅវត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ។ សម្តេច ក៍បានប្រគេនទានវស្សា ដល់វត្តអារាមចំនួន ៨១វត្ត និង ចែកអំណោយជូន វិហារឥសា្លម មួយចំនួនទៀត។

Read more: សម្តេច ហេង សំរិន ប្រគេនទានវស្សាជូន វត្តអារាមនានា ក្នុងខេត្តត្បូងឃ្មុំ

ពិធីប្រកាសតែងតាំង និងចូលកាន់តំណែង ប្រធាន អនុប្រធាន និងមន្ត្រី មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ មានប្រារព្ធ ពិធីប្រកាសតែងតាំង និងចូលកាន់ដំណែង ប្រធាន អនុប្រធាន និងមន្ត្រី មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្រ្ដី ក្រសួងអភិវឌ្ឃន៍បទ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ ជាច្រើនរូបទៀត ។

Read more: ពិធីប្រកាសតែងតាំង និងចូលកាន់តំណែង ប្រធាន អនុប្រធាន និងមន្ត្រី...

ប្រកាសតែងតាំង និងចូលកាន់មុខតំណែង ប្រធាន អនុប្រធាន និងមន្រ្តី សាខាពន្ធដារ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០១៤នេះ ក្នុងសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ មានប្រារព្ធ ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង ប្រធាន អនុប្រធាន និងមន្រ្តី សាខាពន្ធដារ ខេត្តត្បូងឃ្មុំ។

Read more: ប្រកាសតែងតាំង និងចូលកាន់មុខតំណែង ប្រធាន អនុប្រធាន និងមន្រ្តី សាខាពន្ធដារ...

ប្រកាសបង្កើត និងដាក់ឲ្យដំណើរការ សាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្នុងពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការ សាខាគយ និង រដ្ឋាករ ខេត្តត្បូងឃ្មុំ លោក នូ ស៊ីថា ត្រូវបាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចតែងតាំងជា ប្រធានស្តីទី នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤នេះ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ ។

Read more: ប្រកាសបង្កើត និងដាក់ឲ្យដំណើរការ សាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច ជា ស៊ីម ចុះត្រួតពិនិត្យព្យាបាល សុខភាព ប្រជាពលរដ្ឋ ឃុំបឹងជ្រោង ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច អគ្គមហាធម្មពោធិសាល ជាសីុម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍជនបទ និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត បានចុះត្រួតពិនិត្យសុខភាព និងសួរសុខទុក្ខ ប្រជាពលរដ្ឋ ឃុំបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២៩ ខែ មិថុនា ម្សិលមិញនេះ។

Read more: ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច ជា ស៊ីម ចុះត្រួតពិនិត្យព្យាបាល សុខភាព...

ឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ឃុំមេមត់ និង ឃុំមេមង

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ ម្សិលមិញនេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍជនបទ បានអញ្ជើញចុះ សំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ នៅឃុំមេមត់ និងឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញចុះសំណេះសំណាល...