Social Network

រូបភាព Render ថ្មីរបស់ Meizu 16s បង្ហាញ​អំពី​អេក្រង់​ទំហំ 6.2 អ៊ីញ និង​មាន​កាមេរ៉ា​ទំហំ 48MP!

ស្មាតហ្វូនលំដាប់កំពូល ជំនាន់ថ្មីរបស់ក្រុមហ៊ុន Meizu គឺត្រូវបានរំពឹងទុកថា ប្រហែលជា Meizu 16s ហើយក៏អាចនឹង ប្រកាសចេញជាផ្លូវការ នៅក្នុងខែមេសា ឆ្នាំ 2019 នេះផងដែរ ដោយពត៌មានទាក់ទង

នឹងស្មាតហ្វូនថ្មីមួយនេះ ក៏ត្រូវបានលេចធ្លាយ ជាច្រើនដងរួចមកហើយ ក្នុងរយៈប៉ុន្មានសប្ដាហ៍ ចុងក្រោយនេះ។ លើសពីនេះទៅទៀត ស្មាតហ្វូនម៉ូឌែល Meizu 16s ថ្មីមួយនេះ ក៏ត្រូវបានបង្ហាញខ្លួននៅលើ TENAA ដែលមានឈ្មោះម៉ូឌែលថា Meizu M971Q និងរួមទាំងបានបង្ហាញ អំពីលក្ខណៈពិសេស ពេញលេញថែមទៀតផង។

ខណៈពេលថ្មីៗនេះ ប្រតិបត្តិកររបស់ក្រុមហ៊ុន Meizu ផ្ទាល់តែម្ដង បានចែករំលែកនូវរូបភាព Render ថ្មីមួយសន្លឹក ដែលបង្ហាញអំពីការឌីហ្សាញ របស់ស្មាតហ្វូនម៉ូឌែល Meizu 16s ក្នុងជម្រើសពណ៌ស ដោយបានបញ្ជាក់អំពីរូបរាងពិត របស់ស្មាតហ្វូនថ្មីនេះតែម្ដង។ ប្រសិនបើនិយាយ អំពីការរចនារូបរាងថ្មី យើងបានឃើញថាស្មាតហ្វូនម៉ូឌែល Meizu 16s នឹងនៅទទួលបាន ការឌីហ្សាញស្រដៀងគ្នា ទៅនឹងស្មាតហ្វូនម៉ូឌែល មុនៗអញ្ចឹងដែរ ប៉ុន្ដែចំពោះគែមអេក្រង់ ហាក់បីដូចជា ត្រូវបានកាត់បន្ថយ បានច្រើនផងដែរ។

 

ដូចបានឃើញ នៅលើរូបភាពថ្មី មួយសន្លឹកនេះអញ្ចឹង ដោយយើងអាចនិយាយបានថា ផ្ទៃអេក្រង់ខាងមុនរបស់ Meizu 16s ស្ទើរតែលាតដោយ បន្ទះអេក្រង់ទាំងអស់តែម្ដង ចំណែកឯផ្នែកសន្ទះខាងក្រោយ ត្រូវបានបំពាក់ដោយ សេនស័រកាមេរ៉ាចំនួន 2 គ្រាប់ និងបានតម្រៀបបញ្ឈរ នៅជ្រុងកំពូលខាងឆ្វេង។

របាយការណ៍លេចធ្លាយ ទាក់ទងទៅនឹង Meizu 16s ដែលបានចេញផ្សាយ កាលពីពេលមុនៗមក ក៏បានបញ្ជាក់ឲ្យដឹងថា ស្មាតហ្វូនម៉ូឌែលថ្មីមួយនេះ នឹងមានអេក្រង់ទំហំ 6.2 អ៊ីញ អាចបង្ហាញគុណភាពបានកម្រិត Full HD+ (2232 x 1080) ជាប្រភេទ AMOLED ព្រមទាំងភ្ជាប់មកជាមួយនឹង បច្ចេកវិទ្យាស្គែនស្នាមម្រាមដៃ លើអេក្រង់ថែមទៀតផង។ បន្ទះឈីប Snapdragon 855 Octa-Core (2.8GHz) ជាមួយនឹងរ៉េមទំហំ 6GB ឬក៏ 8GB + ទំហំផ្ទុក 128GB ក៏ត្រូវបានដាក់ឲ្យដំណើរ នៅលើស្មាតហ្វូនម៉ូឌែល Meizu 16s ថ្មីមួយនេះ។

 

ចំពោះផ្នែកកាមេរ៉ាវិញ យើងក៏បានឃើញថា នៅសន្ទះខាងក្រោយ នឹងត្រូវបានបំពាក់ដោយ សេនស័រកាមេរ៉ាភ្លោះ ( OIS 48MP Sony IMX586 និង 20MP ជាកាមេរ៉ាជំនួយ) ហើយសេនស័រកាមេរ៉ាទំហំ 20MP Sony IMX350 មួយគ្រាប់នេះ ក៏អាចនឹងត្រូវបានដាក់ នៅផ្នែកខាងមុខសម្រាប់ Selfie ផងដែរ។

សរុបមក ស្មាតហ្វូនម៉ូឌែល Meizu 16s ដែលនឹងត្រូវបាន ប្រកាសចេញជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ ក៏នឹងត្រូវបានភ្ជាប់មកជាមួយ ប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie (Flyme OS) ដោយឡែកសម្រាប់ ថាមពលថ្មវិញនោះ គឺអាចនឹងមានទំហំ 3,540mAh ព្រមទាំងមានបច្ចេកវិទ្យា សាកថ្មលឿនកម្រិត 24W ចេញពីប្រអប់មកស្រាប់តែម្ដង។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15808