Social Network

វីដេអូ​គម្រូ​ថ្មី​បង្ហាញ​ពី Galaxy A90 ដែល​អាច​ប្រើ​ប្រាស់​កាមេរ៉ា​ហូត​ឡើង​ខុស​គេ!

ពត៌មានលេចធ្លាយទាក់ទងទៅនឹង Galaxy A90 គឺត្រូវបានចេញផ្សាយ អស់រយៈពេល យូរដែរហើយ ដោយមកដល់ពេលថ្មីៗនេះ យើងក៏ប្រទះឃើញមាន វីដេអូឃ្លីបថ្មីមួយ នៅលើឆានែល YouTube ដែលបានដាក់

បង្ហាញឲ្យបានកាន់តែច្បាស់ អំពីការឌីហ្សាញ របស់ស្មាតហ្វូនមួយនេះ។ ទោះបីជាស្មាតហ្វូនត្រកូល A របស់ក្រុមហ៊ុន Samsung មិនមែនជា ស្មាតហ្វូនលំដាប់ Flagship ក៏ដោយ ប៉ុន្ដែបើយោងទៅតាម របាយការណ៌លេចធ្លាយនេះ បានបង្ហាញថា Galaxy A90 អាចនឹងទទួលបាន លក្ខណៈពិសេស ដែលសូម្បីតែនៅលើ Galaxy S10 ក៏គ្មានដែរ។ 

សម្រាប់ប្រិយមិត្តអ្នកអាន ដែលបានតាមដានពត៌មាន លេចធ្លាយអំពីស្មាតហ្វូនម៉ូឌែល Galaxy A90 កាលពីមុនៗមកប្រាកដជា បានដឹងរួចមកហើយថា វាអាចនឹងក្លាយជា ស្មាតហ្វូនដំបូងបង្អស់ របស់ក្រុមហ៊ុន Samsung ដែលប្រើប្រាស់ម៉ូទ័រជំនួយ ដើម្បីអាចលាក់ កាម៉េរាមុខបាន។ ទោះបីជាយ៉ាងក៏ដោយ Galaxy A90 គឺមានលក្ខណៈពិសេស ខុសប្លែកពី ក្រុមហ៊ុនដទៃទៀត ដែលប្រើប្រាស់ ម៉ូទ័រដូចគ្នានេះ ដោយសេនស័រ កាម៉េរាខាងក្រោយ អាចធ្វើការបង្វិល ទៅខាងមុខបាន ដើម្បីអាចឲ្យថតជា លក្ខណៈ Selfie ផងដែរ។

ក្រៅពីនេះទៅទៀត វាក៏មិនដូចគ្នាទៅនឹង Oppo Find X ដែរ ដោយសេនស័រកាម៉េរា ទាំងពីរគ្រាប់ នៅផ្នែកខាងក្រោយរបស់ Galaxy A90 នឹងមិនលាក់ចូល ទៅក្នុងតួខ្លួននោះឡើយ ហើយវាមាន រូបរាងមូល ដូចជាពងក្រពើ និងមាន LED Flash ជំនួយ នៅកណ្ដាលថែមទៀតផង។ ខណៈពេល ដែលការដាក់បង្ហាញ នៅក្នុងរីដេអូថ្មីនេះ គឺគ្រាន់តែបាន បង្កើតឡើង ដោយយោងទៅតាម ពត៌មានលេចធ្លាយ ចេញផ្សាយកាល ពីពេលមុនៗតែប៉ុណ្ណោះ ដូច្នេះហើយក្រុមហ៊ុន Samsung ក៏អាចប្រើប្រាស់ នូវការឌីហ្សាញ ផ្សេងៗពីនេះ ក៏អាចថាបានដែរ។

***សូមទស្សនាវីដេអូឃី្លបខាងក្រោម ដែលដាក់បង្ហាញពីការឌីហ្សាញរបស់ Galaxy A90៖


សរុបមក បច្ចុប្បន្ននេះ យើងនៅមិនទាន់ដឹងនៅឡើយថា នៅពេលដែលស្មាតហ្វូន ម៉ូឌែល Galaxy A90 ថ្មីនេះចេញលក់ជាផ្លូវការ ទោះបីជាយ៉ាងណា ក្រុមហ៊ុន Samsung ក៏បានរៀបចំ ព្រឹត្ដិការណ៍ថ្មីសម្រាប់ ស្មាតហ្វូនត្រកូល A ជាស្រេច នៅក្នុងថ្ងែទី 10 ខែមេសា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។ ចំណែកឯពត៌មានអំពីតម្លៃ របស់ស្មាតហ្វូនម៉ូឌែល Galaxy A90 ថ្មីមួយនេះ ក៏នៅមិនទាន់លេចធ្លាយ ចេញនៅឡើយទេ ដូច្នេះបើសិនជាមាន របាយការណ៌ថ្មីទាក់ទងបន្ថែមពីវា ក្រុមការងារ ខេមបូ រីផត នឹងចេញផ្សាយ ជូនជាបន្ដទៀត។

ដកស្រង់ចេញពីhttp://cambo-report.com/article/15762