Social Network

នេះរូបភាពគម្រូថត​ចេញ​ពី​កាមេរ៉ា OPPO Reno ត្រូវ​បាន​បង្ហោះ​ដោយ​អគ្គនាយក​រង OPPO

Reno ជាស្មាតហ្វូនឈ្មោះថ្មីដំបូង ដែលក្រុមហ៊ុន OPPO ត្រៀមនឹងនាំយកមកបង្ហាញ អោយពិភពលោកបានឃើញ នៅក្នុងថ្ងៃទី 10 ខែមេសា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។ ចំពោះរចនារូបរាងរបស់វា

គឺមានអេក្រង់លាតសន្ធឹងធំ ស្ទើរតែគ្មានគែម និងមិនមានបំពាក់ម៉ូតឆកណាមួយឡើយ។ ទៅលើផ្នែកកាមេរ៉ាវិញ វាមានកាណុងខាងក្រោយ ជាកាមេរ៉ាភ្លោះ ស្ថិតនៅចំកណ្តាល រាងបញ្ឈរចុះក្រោម និងមានកាមេរ៉ាមុខ ផុសចេញពីតួខ្លួន មានរាងដូចស្នែងសត្វរមាស។

យ៉ាងណា បើទោះជាពេលវេលាបង្ហាញខ្លួនជាផ្លូវការ មិនទាន់មកដល់ក៏ពិតមែន ប៉ុន្តែឥលូវនេះ យើងក៏បានប្រទះឃើញរូបថតគម្រូប៉ុន្មានសន្លឹក ដែលបង្ហោះដោយលោក Brian Shen ជាអគ្គនាយករងប្រចាំក្រុមហ៊ុន OPPO។ ចំពោះរូបភាពទាំងនេះ ជារូបដែលថតចេញ ពីកាមេរ៉ាខាងក្រោយរបស់ OPPO Reno គឺត្រូវបានថតនៅក្នុងប្លង់ពេលថ្ងៃ។ យ៉ាងណា នេះអាចជាតម្រុយមួយ បង្ហាញពីគុណភាពនៃរូបភាព ដែលលោក Brian Shen ចង់ចែករំលែក ឬបង្ហើបអោយអ្នកគ្រប់គ្នា បានដឹងជាបណ្តើរៗ ផងដែរ។ ដើម្បីកុំអោយខាតពេលយូរ ហើយចង់ដឹងថារូបភាពទាំងនោះ មានគុណភាពច្បាស់កម្រិតណា សូមធ្វើការទស្សនាដូចខាងក្រោម ទាំងអស់គ្នា៖

ជាចុងក្រោយ បើរូបភាពទាំងនោះ ថតចេញពីកាមេរ៉ាភ្លោះខាងក្រោយរបស់ OPPO Reno ពិតមែន យើងអាចពិចារណាបានថា សមត្ថភាពកាមេរ៉ារបស់វា ពិតអាចធ្វើការផ្តិតយករូបភាពបានល្អ គួជាទីទាក់ចិត្តតែម្តង សម្រាប់នៅប្លង់ថតក្រោមពន្លឺថ្ងៃ ទាំងសាច់ Detail និង Sharpness គឺវាបង្ហាញបានដិត និងម៉ត់ច្បាស់ល្អ។ ចុះមិត្តអ្នកអានវិញ យល់យ៉ាងណាដែរ លើរូបភាពគម្រូដែលថតចេញកាមេរ៉ាខាងក្រោយរបស់ OPPO Reno ថ្មីនេះ?

ដកស្រង់ចេញពីhttp://cambo-report.com/article/15757