Beyonce បានបរិច្ចាគ ទឹកប្រាក់ប្រមាណ ២,៥ លានដុល្លារអាមេរិក ដើម្បីជួយទៅដល់អ្នករងគ្រោះ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃ ក្នុងរដ្ឋ កាលីហ្វញ៉ា កាលពីពេលថ្មីៗនេះ។
តារាចម្រៀង Pop ដ៏ល្បីល្បាញរូបនេះ បានប្រកាសថា លុយដែលនាងបានបរិច្ចាគ នឹងត្រូវផ្តល់ទៅ LA Fire Relief Fund តាមរយៈ BeyGood Foundation។ មូនិធិនេះ នឹងផ្តល់ជាជំនួយជួយទៅដល់អ្នករងគ្រោះ ក្នុង តំបន់ Altadena / Pasadena ដែលមានមនុស្សជាច្រើនបានបាត់បង់ផ្ទះសម្បែង។
ការបរិច្ចាគ របស់ Beyonce ធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Walt Disney បានផ្តល់ជំនួយ ប្រមាណ ១៥ លានដុល្លារ ដើម្បីជួយកសាងសហគមន៍ឡើងវិញ បន្ទាប់ពីបានទទួលរងនូវគ្រោះថ្នាក់ ភ្លើងឆេះព្រៃ យ៉ាងសន្ធោសន្ធៅ កាលពីពេលថ្មីៗនេះ។
គួរឱ្យដឹងថា នៅតំបន់ភាគខាងត្បូងនៃរដ្ឋ កាលីហ្វញ៉ា និង ជាតំបន់ដែលគេស្គាល់ថាសម្បូរទៅដោយផ្ទះរបស់ តារាល្បីៗ រស់នៅ បានទទួលរងគ្រោះដោយសារភ្លើងឆេះព្រៃ កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។ ហេតុការណ៍នេះ បានបណ្តាឱ្យមនុស្ស ប្រមាណ ២៤ នាក់បាត់បង់ជីវិត ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀត បានបាត់បង់ផ្ទះសម្បែង របស់ពួកគេ ក្រោយពីអណ្តាតភ្លើងបានឆេះរាលដាល លាបយកអស់ គ្មានសល់៕
ដកស្រង់ពី៖Sabay