Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះការសរសើរខ្លាំង វីដេអូ Khmer Make up Trend របស់កុមារីវ័យ ៦ឆ្នាំ លីម ជូលីណា

  • Print

សិល្បករ-សិល្បការនី និងបុគ្គលល្បីៗជាច្រើនបាននាំគ្នាផលិតវីដេអូ Khmer Make up Trend បង្ហោះចែកចាយលើ Social Media គ្រប់ទម្រង់ ដើម្បីបំផុសគំនិត និងបង្កើតចលនាផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរបង្ហាញឱ្យពិភពលោកស្គាល់កាន់តែច្បាស់។

ក្នុងនោះ តារាសម្តែង ព្រះកាយច័ន្ទ ក៏បានជំរុញលើកទឹកចិត្តកូនសិស្សនៅ ព្រះកាយច័ន្ទ ក្លឹប ឱ្យផលិតវីដេអូ Khmer Make up Trend ផងដែរ ដោយកុមារីវ័យ ៦ឆ្នាំ លីម ជូលីណា បានស្ម័គ្រខ្លួនធ្វើតួអង្គក្នុងវីដេអូកំពុង trending នេះ។

ទោះបីត្រូវជួបផលលំបាកច្រើនអំឡុងពេលថត និង Make up ក៏ពិតមែន តែកុមារី ជូលីណា ធ្វើបានល្អខ្លាំងមែនទែន ដោយនាងតូចបានបង្ហាញកាយវិការទន់ភ្លន់ រូបរាងសមសួនក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរ អមដោយការទ្រង់គ្រឿងអលង្ការយ៉ាងប្រណីតបង្ហាញពីសិល្បៈវប្បធម៌ដ៏ចំណាស់របស់ខ្មែរយើង។ រឹតតែទាក់ទាញខ្លាំងជាងនេះ គឺការបង្ហាញក្បាច់រាំរបាំខ្មែរដ៏ល្វត់ល្វន់ ធ្វើឱ្យមហាជនអត់ទ្រាំមិនសរសើរពីទេពកោសល្យសិល្បៈរបស់កុមារីរូបនេះមិនបានឡើយ។

វីដេអូ Khmer Make up Trend របស់កុមារីវ័យ ៦ឆ្នាំ លីម ជូលីណា ផ្ទុះការគាំទ្រខ្លាំងនឹកស្មានមិនដល់ ដោយមានអ្នកចុចចូលទស្សនាប្រមាណជាង ២លានដងលើទំព័រហ្វេសប៊ុក ព្រះកាយច័ន្ទ ក្លឹប និងមានអ្នក Comment & Shared ខ្ទង់ម៉ឺននាក់ឯណោះ (តួលេខនេះគិតត្រឹមម៉ោង១រសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤)៕

ដកស្រង់ពី៖Sabay