Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្រណាស់ មិនដឹងជាកើតទុក្ខរឿងអី Justin Bieber ស្រក់ទឹកភ្នែកម៉ាត់ៗ អ្នកគាំទ្រឆ្ងល់គ្រប់គ្នា

  • Print

Justin Bieber តារាចម្រៀងសហរដ្ឋអាមេរិក កំពុងតែធ្វើឱ្យអ្នកគាំទ្រងឿងឆ្ងល់ និងបារម្ភយ៉ាងខ្លាំង បន្ទាប់ពីតារាប្រុសរូបនេះបង្ហោះរូបកំពុងយំ បង្ហាញអារម្មណ៍សោកសៅ នៅលើ Instagram ផ្លូវការរបស់ខ្លួន។

រូបថតសម្រក់ទឹកភ្នែកហូរម៉ាត់ៗលើថ្ពាល់ដ៏ស្រងូតស្រងាត់របស់ Justin Bieber បង្ហោះមិនប៉ុន្មានម៉ោងផងស្រាប់តែលុបចោលភ្លាមៗ ដែលកាន់តែធ្វើឱ្យ គាំទ្រកាន់តែបារម្ភខ្លាំងចំពោះបញ្ហាសុខភាពរាងកាយ ជាពិសេសគឺសុខភាពផ្លូវចិត្តរបស់ Justin តែម្ដង។ ចំពោះបញ្ហាខាងលើសកម្មភាពប្លែកៗនេះ កំពុងតែធ្វើឱ្យមហាជនទាមទារចម្លើយថាតើ Justin កំពុងតែ មានបញ្ហាអ្វីឱ្យប្រាកដ ទើបដល់ថ្នាក់បង្ហោះរូបភាពក្រៀមក្រំយ៉ាងដូច្នេះ។

ក្នុងក៏មានអ្នកខ្លះបានលើកឡើង ថាអាចមកពីបញ្ហាផ្លូវចិត្តដែលតែងតែត្រូវបានគេលើកសំនួរសួរច្រើនពេកពីស្ថានភាពចំណងអាពា៍ពិពាហ៍រវាង Justin និង Hailey។ Justin និង Hailey កំពុងឆ្លងកាត់ពេលវេលាដ៏លំបាកមួយ ដែលជារឿយៗមានពាក្យចចាមអារ៉ាមថាកំពុងមានបញ្ហាក្នុងអាពាហ៍ពិពាហ៍ ហើយហៀបនឹង "ទៅផ្លូវបំបែក" បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល ៦ឆ្នាំ។

ក្រោយមក ប្រភពជិតស្និទ្ធបានបញ្ជាក់ប្រាប់ថា ពិតជាគ្មានរឿងដែលថា Justin Bieber និង Hailey Baldwin ជិតលែងលះគ្នានោះទេ។ ប្រភពនេះក៏បានឲ្យដឹងដែរថា គូស្នេហ៍មួយគូនេះកំពុងរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត។ ចំពោះករណីបង្ហោះរូបយំលើ Instagram របស់ Justin នេះមិនដឹងថាមានរឿងអ្វីផ្សេងឬយ៉ាងណាឱ្យប្រាកដនោះទេ ព្រោះរហូតដល់ពេលនេះ Justin មិនទាន់ស្រាយមន្ទិលអ្នកគាំទ្រនៅឡើយទេ៕

ដកស្រង់ពី៖Sabay