Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាក់ខាន​ជាង ១០​ឆ្នាំ ឥឡូវ តាប៊ុយ ប្រកាស​ទទួល​ការងារ​គ្រប់​ផ្នែក​ឡើង​វិញ ដោយ​ប្រាប់ថាមានបរិបទថ្មី

  • Print

ចាប់ពីតាំងដើមខែកុម្ភៈ ឆ្នាំ២០២៤ ពិធីករ តាប៊ុយ ទទួលបានការងារសិល្បៈឡើងវិញខ្លះហើយ ក្រៅពីការងារស្នូលនៅក្នុងកម្មវិធី "ពេញចិត្ដ ឬអត់?

"របស់ស្ថានីយទូរទស្សន៍ My TV។ ទើបថ្មីៗនេះទៀតពិធីកររូបនេះ ចេញមុខកាន់តែខ្លាំងក្នុងទីផ្សារសិល្បៈខាងក្រៅ ដោយលោកប្រកាសថាចាប់ពីពេលនេះទៅលោកនឹងទទួលការងារទាំងអស់មិនថាតូច ឬធំនោះឡើយ។ តាមរយៈSabay នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ តាប៊ុយ បញ្ជាក់ថា ដកតែការច្រៀងចេញ គឺលោកទទួលទាំងអស់សម្រាប់ការថតឲ្យផលិតផលផ្សេង ហើយកាន់តែត្រូវជំនាញលោកទៀតនោះ គឺធ្វើជាពិធីករ ម៉ូដែល ថតខ្សែភាពយន្ដ។

កន្លងទៅលោកផ្ដោតតែលើកម្មវិធីទូរទស្សន៍ ដោយលើកតម្កើង ផ្សព្វផ្សាយឲ្យបុគ្គលមួយចំនួនបានល្បីបើកលុយបានច្រើនៗទៀតផង ប៉ុន្ដែលោកខ្លួនឯងនៅតែឈរទ្រឹងមិនព្រមចេញក្រៅដើម្បីរកលុយ។ បើតាមតាប៊ុយ រយៈពេលប្រមាណ ១០ឆ្នាំ មកនេះ មានផលិតកម្ម និងម្ចាស់ផលិតផលខ្លះបានទាក់ទងលោកដើម្បីថតដែរ ប៉ុន្ដែមានខ្លះតម្លៃមិនត្រូវគ្នា ហើយម្យ៉ាងលោករវល់នឹងការងារនៅកម្មវិធីទូរទស្សន៍ មានពេលតិចតួចផង ក៏សម្រេចបដិសេធតែម្ដងទៅ។

ប៉ុន្តែបច្ចុប្បន្នលោកលែងជាប់កុងត្រាជាមួយស្ថានីយទូរទស្សន៍ ឬក្រុមហ៊ុនណាទៀតទេ ដូច្នេះលោកអាចបំពេញការងារក្រៅបានជាធម្មតា ហើយសុំឲ្យមហាជននៅតែបន្ដគាំទ្ររូបលោក។តាប៊ុយ៖ "ឥឡូវទទួលទាំងអស់ឲ្យតែបានលុយ...និយាយទៅជំនាញអត់តែច្រៀងមួយ ក្រៅពីនេះអ្វីដែលអាចធ្វើបាន គឺទទួលធ្វើទាំងអស់។ ឥឡូវចាប់ពីខែ២មកការងារចាប់ផ្ដើមចូលមកជាប់ៗគ្នា ហើយសង្ឃឹមថាបងប្អូននៅតែបន្ដគាំទ្រ និងតាមដានសកម្មភាពរបស់ខ្ញុំក្នុងកម្មវិធីផ្សេងៗច្រើនទៀត"។

ផ្ដើមចេញពីតារាម៉ូដែល តាប៊ុយ បានកសាងកេរ្ដិ៍ឈ្មោះល្បីច្រើនឆ្នាំក្នុងរង្វង់អ្នកសិល្បៈតាមរយៈធ្វើជាពិធីករដែលមានរូបសម្បត្តិស្រស់សង្ហារ និងសម្បូរវោហារ។ ឆ្លងកាត់អាជីពនេះច្រើនឆ្នាំ តាប៊ុយ មានលទ្ធភាពច្រើនក្នុងការរស់នៅជាមួយជីវភាពល្អប្រសើរ និងមានសម្ភារៈប្រើប្រាស់ល្អៗ ដោយមិនសូវទទួលបានការងារច្រើនពេកក្រៅពីការងារទូរទស្សន៍ដែលលោកស្រឡាញ់បំផុតនាពេលកន្លងទៅ ប៉ុន្ដែឥឡូវលោកចាប់ផ្ដើមងាកបន្ដិចមករកការងារក្រៅដោយលោកព្រលយពាក្យថា៖ "ខ្ញុំមិនអាចផ្ដោតតែទៅលើទូរទស្សន៍បានទេ ព្រោះឥឡូវទូរទស្សន៍គេអត់សូវមើលផង"៕

ដកស្រង់ពី៖Sabay