Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្ងល់ទេ! ហេតុអ្វី​បើកឡានលេខអូតូ គេឱ្យប្រើតែជើងមួយ?

  • Print

ប្រសិនបើលោកអ្នកបើករថយន្តលេខដៃ គឺត្រូវប្រើជើងទាំងពីរ ប៉ុន្តែប្រសិនបើបើករថយន្តលេខអូតូ គឺគេតម្រូវឱ្យប្រើតែជើងមួយប៉ុណ្ណោះ។

តើហេតុអ្វីទៅ? រថយន្តលេខដៃ គឺគេប្រើជើងពីរ ដោយសារតែជើងមួយត្រូវជាន់អំប្រ៊ីយ៉ា និងជើងម្ខាងទៀតប្រើសម្រាប់ជាន់ហ្វ្រាំង ឬជាន់ហ្គែរ។ ដោយឡែករថយន្តលេខអូតូ គឺមានតែឈ្នាន់ហ្វ្រាំង និងឈ្នាន់ហ្គែរតែប៉ុណ្ណោះ។សម្រាប់រថយន្តលេខអូតូ ប្រសិនបើអ្នកប្រើជើងម្ខាងជាន់ហ្វ្រាំង និងជើងម្ខាងទៀតជាន់ហ្គែរ វានឹងអាចបង្កគ្រោះថ្នាក់ ដូចខាងក្រោម៖

១. ធ្វើឱ្យអ្នកបើកបរអាចច្រឡំគ្នារវាងហ្វ្រាំង និងហ្គែរ ជាពិសេសគឺនៅពេលត្រូវការជាន់ហ្វ្រាំងបន្ទាន់។ ពិតណាស់ នៅពេលស្លន់ អ្នកបើកបរប្រាកដជាជាន់ឈ្នាន់ទាំងពីរ ហ្វ្រាំង និងហ្គែរ ក្នុងពេលតែមួយជាមិនខាន ដែលមិនអាចឱ្យរថយន្តឈប់ទាន់ពេលឡើយ។

២. ប្រសិនបើអ្នក គងជើងលើឈ្នាន់ហ្វ្រាំងផង និងឈ្នាន់ហ្គែរផង វានឹងធ្វើឱ្យរថយន្តចេញភ្លើងហ្វ្រាំងជាប់គ្រប់ពេល បណ្តាលឱ្យអ្នកបើកបរថយន្តខាងក្រោយមានការភាន់ច្រលំ ហើយនឹងជួបគ្រោះថ្នាក់ទៀតផង ព្រោះគេមិនដឹងថា រថយន្តអ្នកជាន់ហ្វ្រាំងពេលណាឱ្យពិតប្រាកដនោះទេ។ដូច្នេះ សម្រាប់រថយន្តលេខអូតូ ដើម្បីសុវត្ថិភាព គឺប្រើប្រាស់តែជើងស្តាំមួយប៉ុណ្ណោះ ដើម្បីជាន់ហ្វ្រាំង និងហ្គែរ ហើយទម្លាប់ប្រើជើងមួយ ចាប់តាំងពីរៀនបើកបរដំបូងតែម្តងទៅ។

ការប្រើជើងមួយបែបនេះ មានសុវត្ថិភាពណាស់ ជាពិសេសនៅលើផ្លូវដែលមានចរាចររញេ៉រញៃ៉ គឺអ្នកបើកបរ ប្រើតែជើងគងលើហ្វ្រាំង ជាការស្រេច ពោលគឺទោះបីជាមានការស្លន់ ក៏ជាន់តែឈ្នាន់ហ្វ្រាំងដែរ៕

ដកស្រង់ពី៖Sabay