Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្នាំថ្មី បូផ្ផាពេជ្រ បង្ហាញសមិទ្ធិផលធំមួយខ្ទង់ម៉ឺនដុល្លារ ជាកាដូលួងចិត្តខ្លួនឯង

  • Print

សូ បូផ្ផាពេជ្រ ដែលមហាជនបានស្គាល់ថាជាតារាសម្ដែងស្រីលេចធ្លោមួយរូប បន្ទាប់ពីបង្ហាញខ្លួនក្នុងរឿងភាគ ភាពយន្ដខ្នាតធំ និងក្នុងស្ពតពាណិជ្ជកម្មជាច្រើន ពេលនេះកំពុងតែញញឹមបិតមាត់មិនជិតក៏ព្រោះតែ ទើបទិញកាដូលួងចិត្តឱ្យខ្លួនឯង ដែលជាសមិទ្ធិផលថ្មីក្នុងឆ្នាំ ២០២៤។

ក្រោយចប់ពិធីបុណ្យចូលឆ្នាំងថ្មីប្រពីណៃជាតិខ្មែរ ឈានចូលឆ្នាំថ្មីមិនប៉ុន្មានថ្ងៃផង តារាសម្ដែងស្រីរាងខ្ពស់ស្រឡះ ចង្កេះមួយក្ដាប់ សូ បូផ្ផាពេជ្រ បានបង្ហាញសមិទ្ធិផលថ្មី ដែលខ្លួនទើបតែទិញក្ដៅៗជាមួយនឹង រថយន្ដស៊េរីទំនើបមួយគ្រឿងដែលមានតម្លៃ ខ្ទង់ជិត៣ម៉ឺនដុល្លារ នេះបើតាមការរៀបរាប់តារាស្រីរូបនេះ មកកាន់ក្រុមការងារ Sabay កាលពីថ្មីៗនេះ។

បូផ្ផាពេជ្រ រៀបរាប់ប្រាប់ Sabay បន្ថែមថា នេះជាកាដូសម្រាប់ឆ្នាំថ្មី ជាកាដូឱ្យខ្លួនឯង បន្ទាប់ពីខិតខំប្រឹងធ្វើការ ហើយនេះជារថយន្ដដំបូងដែលទើបតែទិញក្នុងឆ្នាំ២០២៤ ប៉ុន្តែមិនមែនជារថយន្ដទី១របស់នាងទេ ពោលគឺនាងទិញកាដូថែមជូនខ្លួនឯង។ រម្លឹកផងដែរថា សូ បូផ្ផាពេជ្រ ជាតារាសម្ដែង និងជាតារាម៉ូដែលមួយរូប ដែលកំពុងតែក្ដោមក្ដាប់ការងារសិល្បៈច្រើន ហើយថ្មីៗនេះនាងទើបបញ្ចប់ថតរឿងភាគ និងកំពុងចាក់បញ្ចាំងលើកញ្ជក់ទូរទស្សន៍ បាយយ័ន រឿង មរតកបេះដូង ហើយកំពុងថតរឿងភាគថ្មីបន្តជាហូរហែផងដែរ៕

ដកស្រង់ពី៖Sabay