Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកស្គាល់ប្រព័ន្ធសុវត្ថិភាពចំនួន ១០ ដែលបំពាក់លើ​រថយន្ត​បច្ចុប្បន្ន

  • Print

ប្រសិនបើលោកអ្នកទិញរថយន្តមួយទឹក ឬរថយន្តជជុះ គឺចាំបាច់ត្រូវមើលពីសភាពម៉ាស៊ីន ជើងក្រោម ទឹកថ្នាំ និងឆែកមើលថាតើជារថយន្តកាត់ ត ពីរបីកំណាត់ ឬអត់។

ផ្ទុយមកវិញ បើចង់ទិញរថយន្តថ្មីខ្លាញ់គោមកប្រើប្រាស់ គឺគេមិនចាំបាច់ត្រូវមើលចំណុចទាំងអស់នេះទេ ប៉ុន្តែបច្ចុប្បន្ន គេមើលថាតើរថយន្តនោះ បានបំពាក់ប្រព័ន្ធសុវត្ថិភាពអ្វីខ្លះ។ ដូច្នេះ យើងសូមបង្ហាញប្រព័ន្ធសុវត្ថិភាព ១០ចំណុចដែលគួរតែមានលើរថយន្តដែលលោកអ្នកចង់ទិញ រួមមានដូចជា៖

១. Blind Spot Detection: ជាមុខងារមួយដែលផ្តល់សញ្ញាឱ្យអ្នកតាមកញ្ចក់ចំហៀង ដើម្បីឱ្យដឹងថា មានអ្វីមួយដែលអ្នកមិនអាចមើលឃើញ មកកៀករថយន្តរបស់អ្នក ឬមានយានយន្តណាមួយចង់វ៉ាជែងរថយន្តអ្នក។

២. Lane Assist: ជាប្រព័ន្ធជំនួយរថយន្តឱ្យរក្សាការបើកក្នុងគន្លងត្រឹមត្រូវ ហើយប្រសិនបើវាជិតចាកចេញពីគន្លង នោះវាផ្តល់សញ្ញាឱ្យអ្នកបើកបានដឹង។

៣. Forward Collison Warning: ជាប្រព័ន្ធផ្តល់ឱ្យសញ្ញាឱ្យអ្នកប្រុងប្រយ័ត្ន ថានឹងអាចមានការប៉ះទង្គិចនឹងឧបសគ្គអ្វីមួយ។

៤. Autonomous Emergency Braking: ប្រសិនបើមានឧបសគ្គអ្វីមួយនៅខាងមុខ ដែលរថយន្តអ្នកហៀបនឹងបុកទៅហើយនោះ វានឹងចាប់ហ្វ្រាំងដោយអូតូតែម្តង។

៥. Backup Cameras: ជាកាមេរ៉ាមើលក្រោយនៅពេលអាយ៉ែ ដែលវាបង្ហាញខ្សែបន្ទាត់ទៀតផង ជាជំនួយដល់ការចូលចតផងដែរ។

៦. Pedestrian Detection: វាជាមុខងារដែលអាចចាប់ចលនារបស់អ្នកថ្មើរជើង និងអ្នកជិះកង់ ហើយផ្តល់សញ្ញាឱ្យអ្នកបានដឹង។ ពេលខ្លះវាក៏មានមុខងារចាប់ហ្វ្រាំងអូតូផងដែរ។

៧. Rear Cross Traffic Alert: វាប្រើសេនស័រដើម្បីអង្កេតអ្នកថ្មើរជើង និងរថយន្តផ្សេងៗ ដែលមកកៀកខាងក្រោយ ឬចំហៀងរថយន្តអ្នក ពេលចាកចេញពីចំណត។ វាមានប្រយោជន៍ណាស់ ក្នុងទីកន្លែងដែលលមានមនុស្សច្រើន។

៨. Parking Sensors: ជាប្រព័ន្ធជំនួយចូលចត។

៩. Driver-Attention Monitor: វាជាមុខងារមួយដែលកត់សម្គាល់ទៅឥរិយាបថអ្នកបើកបរ ថាតើងងុយដេក ធ្វេសប្រហែសឬភាំងអត់ ដែលវាអាចដឹងបានតាមរយៈការកាន់ដៃចង្កូតរថយន្ត ហើយវានឹងផ្តល់សញ្ញាដាស់តឿន។

១០. Traffic-Sign Recognition: ជាមុខងារសម្គាល់ផ្លាកសញ្ញាចរាចរណ៍ ហើយបង្ហាញទិន្នន័យដល់អ្នកបើកបរ ដើម្បីក្រើនរំលឹក ដូចជាកុំឱ្យបើកបរលើសល្បឿនកំណត់ជាដើម។

ដកស្រង់ពី៖Sabay