Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅ​លើ​ទឹកដី​ថៃ រឿង"ប្រុស​លក់​ខ្លួន" ចាប់​ផ្ដើម​បញ្ចាំង​ថ្ងៃ​នេះ​ហើយ គ្រាន់​តែ​នៅថ្ងៃ​សម្ពោធ​មនុស្ស​កកកុញ!

  • Print

តាមកាលវិភាគ ខ្សែភាពយន្ដខ្នាតធំរឿង "ប្រុសលក់ខ្លួន" ឬ Rent Boy ចាប់ផ្ដើមចាក់បញ្ចាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះ នៅតាមរោងភាពយន្ដធំៗជាង ៨០ទីតាំង នៃប្រទេសថៃ។ Rent Boy ដែលជាខ្សែភាពយន្ដបែបកំប្លែង លាយឡំនឹងស្នេហាក្រឡាប់ចាក់មានតារាសម្ដែងថៃពីរដួងចូលរួមសម្ដែងផងនោះ ទើបទទួលបានការគាំទ្រខ្លាំងនៅក្នុងស្រុក។

នៅក្នុងពិធីសម្ពោធចាក់បញ្ចាំងជាផ្លូវការលើទឹកដីថៃ ចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា និងតារាសម្ដែងជាច្រើនដួងក្នុងរឿង "ប្រុសលក់ខ្លួន" ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីភាគីថៃ ជាពិសេសអ្នកវិនិយោគលើវិស័យភាពយន្ដថៃ អ្នកសារព័ត៌មាន ព្រមទាំងទស្សនិកជនជនជាតិថៃ។ ក្នុងឱកាសនោះ លោក លៀក លីដា ក៏បង្ហាញអារម្មណ៍សប្បាយចិត្ដដែលភាគីថៃបានផ្ដល់កន្លែងចាក់បញ្ចាំងជាច្រើនកន្លែង ហើយមានការគាំទ្រយ៉ាងខ្លាំងនៅថ្ងៃបើកសម្ពោធ។ ខ្សែភាពយន្ដនេះ ត្រូវបានផលិតករ ជ្រើសរើសតួសម្ដែងល្បីៗលំដាប់ប្រទេសចំនួន ៤ គឺប្រទេសថៃ វៀតណាម ភូមា និងប្រទេសកម្ពុជា។

ក្នុងនោះមានវត្តមានតារាសម្ដែងថៃសម្បូរវោហារ និងកំប្លែងស្ងួតពីរដួង គឺ Tukky Sudarat និង Kootee Aramboy។ តាមរយៈការដាក់បញ្ចាំងខ្សែភាពយន្ដខ្មែរលើទឹកដីថៃ នៅពេលនេះ ត្រូវបានគេមើលឃើញថា វាជាជំហានជោគជ័យថ្មីមួយសម្រាប់វិស័យភាពយន្ដកម្ពុជាលើឆាកអន្ដរជាតិ ជាពិសេសនៅបណ្ដាប្រទេសជិតខាង បន្ទាប់ពីមានភាពចម្រូងចម្រាស់គ្នាលើការចាក់បញ្ចាំងខ្សែភាពយន្ដរឿង "ម៉ែក្រឡាភ្លើង"កាលពីពេលកន្លងទៅ។

គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី២១ ខែមីនា នេះ Sabay មិនទាន់អាចទាក់ទងចាងហ្វាងផលិតកម្ម អិល ឌី និងជាម្ចាស់ស្នាដៃរឿង "ប្រុសលក់ខ្លួន"លោក លៀក លីដា បាននៅឡើយទេ ដោយប្រភពខ្លះបញ្ជាក់ថា លោកកំពុងមានវត្ដមាននៅលើទឹកដីថៃតាំងពីថ្ងៃសម្ពោធចាក់បញ្ចាំងកាលពីថ្ងៃទី១៩ ខែមីនា។ លោកនឹងត្រឡប់មកដល់កម្ពុជាវិញនៅល្ងាចនេះ ខណៈដែលក្ដីរំពឹងចំពោះលទ្ធផលជោគជ័យ ឬទទួលបានគាំទ្រកម្រិតណាពីទស្សនិកជននៅលើទឹកដីថៃ មិនទាន់ត្រូវបានក្រុមការងារផលិតកម្ម ឬរូបលោកផ្ទាល់មិនទាន់ឃើញបញ្ចេញនៅឡើយសូម្បីតែនៅលើបណ្ដាញសង្គម៕

ដកស្រង់ពី៖Sabay