Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៦វិធីងាយៗ ​កាត់​បន្ថយ​កម្តៅក្នុងរថយន្ត​ ពេល​ចតក្រោម​កម្តៅថ្ងៃ

  • Print

មានរថយន្តមួយទុកគ្រាន់ធ្វើដំណើរទៅកន្លែងនានា ដោយមិនបារម្ភរឿងត្រូវថ្ងៃ ត្រូវភ្លៀង តែមានចំណុចមួយដែលធ្វើឱ្យមានអារម្មណ៍មិនល្អ គឺចតរថយន្តក្រោមកម្តៅថ្ងៃ ដោយពេលយើងចូលក្នុងរថយន្តវិញ គឺក្តៅខ្លាំងដូចនៅក្នុងឡអ៊ីចឹង។

ដូច្នេះ នេះជាវិធីចំនួន៦យ៉ាងខាងក្រោមនេះ ដែលអាចជួយកាត់បន្ថយកម្តៅក្នុងរថយន្តបាន៖

១.បើកគូថរថយន្តចោល អ្នកអាចពិចារណា បើគូថក្រោយបាន ដើម្បីឱ្យវាអាចជះឥពន្លឺព្រះអាទិត្យវិញ ដើម្បីជួយកាត់បន្ថយកម្តៅក្នុងរថយន្ត។

២. ចតក្រោមម្លប់ដើមឈើ អ្នកអាចស្វែងរកការចតក្រោមម្លប់ដើមឈើណាមួយ បើមើលឃើញថា វាមានសុវត្ថិភាពក្នុងការចត។

៣. ទម្លាក់កញ្ចក់បង្អួច អ្នកអាចចុចទម្លាក់កញ្ចក់បន្តិចដើម្បីឱ្យមានខ្យល់ចេញចូលខ្លះ ក៏អាចជួយបញ្ចុះកម្តៅបានមួយភាគផងដែរ និងជួយមិនឱ្យម៉ាស៊ីនត្រជាក់ត្រូវធ្វើការខ្លាំង។

៤. គ្របតាបឡូ ដៃចង្កូត និងពូក អ្នកក៏អាចយករបាំង ឬក្រណាត់អ្វីក៏បាន ទៅគ្របតាបឡូ ដៃចង្កូត និងកៅអីពូកស្បែកបានផងដែរ។

៥. ដាក់វាំងនន ពេលចតរថយន្តក្រោមកម្តៅថ្ងៃ កុំភ្លេចដាក់វាំងននរថយន្ត អាចបាំងកញ្ចក់ទាំងចំហៀង មុខ និងក្រោយ គឺកាន់តែប្រសើរក្នុងការទប់កម្តៅ

៦. គ្របរថយន្តទាំងមូល បើរកកន្លែងជ្រកសម្រាប់ចតរថយន្តមិនបាន គឺនៅមានជម្រើសមួយទៀត ពោលគឺអាចគ្របរថយន្តទាំងមូលតែម្តង៕ អត្ថបទ៖ សំភី


ដកស្រង់ពី៖Sabay