Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Nvidia និង Johnson & Johnson ចាប់ដៃគ្នាបង្កើតកម្មវិធី AI ថ្មី សម្រាប់ជំនួយដល់ការវះកាត់

  • Print

(បរទេស)៖ ក្រុមហ៊ុន Johnson &Johnson នៅដើមសប្តាហ៍នេះបានប្រកាសថា ខ្លួនកំពុងតែចាប់ដៃសហការជាមួយក្រុមហ៊ុន Nvidia ដើម្បីអភិវឌ្ឍន៍និងបង្កើតកម្មវីធី AI (AI Application) ដើម្បីជួយសម្រួលដល់ផ្នែកវះកាត់។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។អង្គភាព MedTech របស់ក្រុមហ៊ុនអាមេរិក Johnson &Johnson និង ក្រុមហ៊ុន Nvidia គ្រោងនឹងរួមបញ្ចូល AI នៅក្នុងឧបករណ៍ និងវេទិកានានាពី pre-op ដល់ post-op ដើម្បីជួយធានាថា គ្រូពេទ្យផ្នែកវះកាត់អាចទទួលបានព័ត៌មានទាំងអស់អំពីការវះកាត់ នៅពេលដែលពួកគេត្រូវការ។

នេះបើយោងតាមអនុប្រធានផ្នែកថែទាំសុខភាពរបស់ Nvidia លោកស្រី Kimberly Powell។ ជាឧទាហរណ៍ ក្រុមហ៊ុននានាកំពុងប្រើប្រាស់ AI ដើម្បីវិភាគវីដេអូវះកាត់ និងធ្វើស្វ័យប្រវត្តិកម្មឯកសារ។ លោកស្រី Powell បានប្រាប់ CNBC នៅក្នុងបទសម្ភាសន៍មួយថា វាមានលទ្ធភាពប្រើប្រាស់ប្រភពទិន្នន័យទាំងអស់នៅក្នុងបន្ទប់ប្រតិបត្តិការ មិនថាវាជាសំឡេងរបស់អ្នក ឬថាតើវាជាវីដេអូដែលមកពីកាមេរ៉ាខាងក្នុងរាងកាយ ឬកន្លែងផ្សេងទៀត។

នេះគឺការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI ដែលយើងកំពុងមាន។ ក្រុមហ៊ុនបានប្រាប់ CNBC ថា អង្គភាព MedTech នៅ Johnson & Johnson បង្កើតឧបករណ៍ និងដំណោះស្រាយបញ្ហា សម្រាប់លក្ខខណ្ឌផ្សេងៗដូចជា ជំងឺខ្សោយបេះដូង ជំងឺតម្រងនោម និងជំងឺដាច់សរសៃឈាមខួរក្បាល ហើយបច្ចេកវិទ្យារបស់វាត្រូវបានប្រើប្រាស់ក្នុងនីតិវិធីច្រើនជាង ៧៥ដងលានជារៀងរាល់ឆ្នាំ។ លោកស្រី Powell បាននិយាយថា Nvidia បានធ្វើការនៅក្នុងឧបករណ៍វេជ្ជសាស្ត្រ និងការថតរូបភាពអស់រយៈពេលជាងមួយទសវត្សរ៍ហើយ។ ជុំវិញកាសហការគ្នារវាងក្រុមហ៊ុន អាមេរិកទាំងពីរនេះ លោកស្រី Powell បានឲ្យដឹងថា កិច្ចសហការនេះគឺស្ថិតនៅក្នុង «ដំណាក់កាលដំបូង» ហើយកម្មវិធីជាច្រើន នឹងត្រូវការពេលវេលាដើម្បីកែសម្រួល និងអនុវត្តដោយសុវត្ថិភាព។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបាននិយាយថា ករណីប្រើប្រាស់ដែលមិនមានការវិនិច្ឆ័យ ដូចជាការធ្វើឯកសារដោយស្វ័យប្រវត្តិ នឹងជួយសន្សំសំចៃពេលវេលារបស់គ្រូពេទ្យផ្នែកវះកាត់៕

ដកស្រង់ពី៖Fresh News