Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាយ៖ «អរគុណកាលៈទេសៈនេះ ឱ្យខ្ញុំស្គាល់មិត្តពិត ឬក្លែងក្លាយ»

  • Print

អ៊ួន បឋម ដែលគ្រប់គ្នាស្គាល់ជាតារាចម្រៀង Original Song សាយ បានបង្ហោះសារថ្មីមួយលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន រៀបរាប់ពីការកាលៈទេសៈដែលខ្លួនកំពុងជួប និងក្រោយមានការវែកញែកលើ វីដេអូសម្ភាសនិយាយភាសាខ្មែរ លាយភាសអង់គ្លេស។

ប៉ុន្មានថ្ងៃចុងក្រោយមានការផ្ទុះវែកញែកជាច្រើនជុំវិញវីដេអូខ្លីដែលត្រូវបាន Facebook page មួយកាត់ពីវីដេអូដើមដែលប្រមាណ ជាង៥៤នាទី យកមកបង្ហោះបង្ករឱ្យមានការលើកឡើងខុសគ្នាៗអំពីវីដេអូកិច្ចសម្ភាសរវាងពិធីការិនីមួយរូប និងតារាចម្រៀង Original Song សាយ ដែលអ្នកទាំងពីរបានប្រើប្រាស់ ភាសាជាតិ(ខ្មែរ) និងភាសាអង់គ្លេស ដើម្បីសន្ទនាគ្នា។

ក្នុងការលើកឡើងរបស់មហាជនទាំងនោះ មានការលើកឡើងខុសគ្នាៗតាមការយល់ឃើញរបស់ខ្លួន ដែលជាហេតុធ្វើឱ្យបញ្ហាទាំងនោះ វាហាក់ប៉ះទង្គិចអារម្មណ៍យ៉ាងខ្លាំងចំពោះបុគ្គិលជាសាមីខ្លួន។ ស្របពេកគ្នានោះ សាយ បានបង្ហោះសារខ្លីមួយរៀបរាប់ពីកាលៈទេសៈដែលខ្លួនកំពុងជួប និងសម្ដែងការអរគុណចំពោះមនុស្សជុំវិញខ្លួនដែលតែងតែលើកទឹកចិត្ត។

សាយ៖ «អរគុណដែលបង្ហាញខ្លួនថាជាមិត្តពិត ឬក្លែងក្លាយ នៅក្នុងកាលៈទេសៈបែបនេះ អរគុណរាល់កម្លាំងចិត្តទាំងអស់ដែលបានផ្ដល់ឱ្យផ្ទាល់និងមិនផ្ទាល់ ព្រឹត្តិការណ៍លើកនេះបានឱ្យខ្ញុំយល់ច្រើនគួរសម»។យ៉ាងណាមិញមានអ្នកគាំទ្រ ក៏ដូចជាមិត្តរួមអាជីព បានលើកទឹកចិត្ត ផ្ដល់កម្លាំងកាយចិត្តឱ្យ សាយ ជាហូរហែដើម្បីឆ្លងផុតពីបញ្ហាទាំងអស់នេះ៕ ខាងក្រោមនេះជាវីដេអូពេញ ដែល សាយ បានចូលរួមចែករំលែកចំណេះដឹង

ដកស្រង់ពី៖Sabay