Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយជាប់ពន្ធនាគារពីបទជាប់ក្ដីក្ដាំ Burning Sun ពេលនេះ Jung Joon Young ត្រូវ​បាន​ដោះលែងស្ងាត់ៗ

  • Print

យោងតាមរបាយការណ៍ចេញពីសារព័ត៌មាន News1 បានឲ្យដឹងថាលោក Jung Joon Young ត្រូវបានដោះលែងដោយស្ងាត់ៗពីពន្ធនាគារ នៅព្រឹកព្រលឹមថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២៤។

លោកត្រូវបានដោះលែងពីពន្ធនាគារ Mokpo នៅ Jeollanam-do នៅម៉ោង ៥ ព្រឹក (ម៉ោងនៅកូរ៉េ)។ Jung Joon Young ត្រូវបានគេឃើញចាកចេញពីពន្ធនាគារក្នុងពណ៌ខ្មៅគ្រឹប ដោយពាក់មួក ម៉ាស និងវ៉ែនតាបិទមុខជិតឈឹង។ លោកបានប្រឈមមុខជាមួយនឹងអ្នកកាសែតដែលមានវត្តមាននៅទីនោះតែមួយភ្លែតប៉ុណ្ណោះ ប៉ុន្តែទោះជាជួប ក៏លោកពុំបាននិយាយសូម្បីមួួម៉ាត់។

ឥឡូវនេះប្រព័ន្ធផ្សព្វផ្សាយកំពុងយកចិត្តទុកដាក់លើអ្វីដែល Jung Joon Young នឹងធ្វើនៅពេលអនាគត ខណៈដែលនៅពេលដែលលោកបានសារភាពចំពោះបទឧក្រិដ្ឋរបស់ខ្លួន ដោយនិយាយថាលោកនឹងបញ្ឈប់រាល់ការងារសិល្បៈទាំងអស់។ Jung Joon Young ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ដោយសារបទល្មើសក្នុងករណី នៃបទឧក្រិដ្ឋក្ដីក្ដាំក្លឹបកម្សាន្ត Burning Sun Scandal ដោយរំលោភផ្លូវភេទលើនារីៗដែលស្រវឹង និងចែករំលែកវីដេអូមិនសមរម្យដែលលួចថតស្រីៗ៕

ដកស្រង់ពី៖Sabay