Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ូតូកង់បី TVS King Duramax Plus សេរីថ្មី ២០២៤ មានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជា

  • Print

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនម៉ូតូកង់បី TVS បានរៀបចំកម្មវិធីជួបជុំតំណាងចែកចាយរបស់ខ្លួន ដើម្បីបង្ហាញម៉ូតូកង់បីសេរីថ្មី TVS King Duramax Plus ឆ្នាំ 2024 នៅទីតាំង Showroom ហ្រ្គែនភ្នំពេញ។

កម្មវិធីនេះមានការចូលរួមពីតំណាងចែកចាយម៉ូតូកង់បី TVS នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត រួមជាមួយដៃគូគ្រិះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ។ TVS King Duramax Plus ២០២៤ រចនាឡើងជាមួយនិងតែមថ្មីស្រស់ស្អាត, បំពាក់ដោយអំពូលភ្លើង អ៊ិលអ៊ីឌី LED មុខក្រោយ បន្ថែមទំហំកៅអីក្រោយធំទូលាយជាងមុន រួមជាមួយរូបរាងតូច ស្តង់ដារងាយស្រួលទុកដាក់មានសុវត្ថិភាពពេលធ្វើដំណើរ។

TVS King Duramax Plus ២០២៤ កម្លាំងម៉ាស៊ីន 225cc មានសមត្ថភាពឡើងចុះចំណោតបានស្រួល និងរត់បានលឿនលើផ្លូវរាប់ស្មើរ។ ម៉ាស៊ីនកង់បី TVS ប្រើប្រាស់បច្ចេកវិទ្យាធុងទឹកស្អំ Liquide Cooled ដែលជួយការពារម៉ា់ស៊ីនមិនអោយឡើងកម្តៅនិងធ្វើដំណើរបានឆ្ងាយ,ជាពិសេស TVS ប្រើប្រាស់ បច្ចេកវិទ្យា ISG ដែលជួយកាត់បន្ថយការសឹករិចរិលនៃគ្រឿងម៉ាស៊ីន សន្សំសំចៃហ្គាសនិងប្រេងសាំង។

សូមជម្រាបដែរថា ម៉ូតូកង់បី TVS មានផ្តត់ផ្គង់គ្រឿងបន្លាស់គ្រប់គ្រាន់ និងមានសេវាកម្មជួសជុលគ្រប់ទីកន្លែង, អតិថិជនទាំងអស់អាចស្វែងរកទិញម៉ូតូកង់បី TVS Duramax Plus ២០២៤, គ្រឿងបន្លាស់ និងរកសេវាកម្មជួសជុល នៅ Showroom ក្រុមហ៊ុនផ្ទាល់ឬតាមតំណាងចែកចាយនានាក្នុងខេត្តក្រុង របស់ TVS Cambodia៕

ដកស្រង់ពី៖Sabay