Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះការចាប់អារម្មណ៍ខ្លាំង! អ៊ឹង អ៊ីធីង កូនកាត់ ៣ សាសន៍ដំបូងគេក្នុងការប្រកួត MGC 2024

  • Print

សមភូមិដ៏ក្តៅគគុកនៃកម្មវិធីប្រកួតថ្នាក់ជាតិ Miss Grand Cambodia 2024 កំពុងតែចាប់ផ្តើមហើយ ដោយទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia បានបើកបង្ហាញសមាសភាពបេក្ខភាពផ្លូវការជាបណ្តើរៗហើយ។ តាមការកត់សម្គាល់ បេក្ខភាពផ្លូវការឆ្នាំនេះសុទ្ធសឹងតែស្រីស្អាតដែលមានកម្ពស់ខ្ពស់ រូបរាងស្រឡូនៗ ពោរពេញដោយទេពកោសល្យ និងចំណេះដឹង។

គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ បេក្ខភាពផ្លូវការម្នាក់ដែល Miss Grand Cambodia ទើបបើកបង្ហាញ គឺកញ្ញា អ៊ឹង អ៊ីធីង កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីអ្នកប្រើប្រាស់បណ្តាញសង្គម និងហ្វេនៗអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា ព្រោះតែនាងជាកូនកាត់ ៣ សាសន៍ដំបូងគេក្នុងការប្រកួត MGC 2024 គឺកូនកាត់ខ្មែរ ម៉ាឡេស៊ី-ថៃ ថែមទាំងមានសមត្ថភាពខ្ពស់អាចប្រើប្រាស់បានដល់ទៅ ៤ ភាសាឯណោះ គឺ ភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន និងភាសាថៃ។ជាបេក្ខភាពមុខថ្មីមែនពិត តែ អ៊ីធីង កំពុងឆក់បេះដូងហ្វេនៗឱ្យសម្លឹងមើលនាងគ្រប់ៗគ្នា ព្រោះក្រៅពីសមត្ថភាពភាសា នាងថែមទាំងមានទេពកោសល្យលើផ្នែក Customer service for packaging industry of Malaysia and Japan ទៀតផង។ មិនត្រឹមផ្ទុះការចាប់អារម្មណ៍ពីហ្វេនក្នុងស្រុកប៉ុណ្ណោះទេ បេក្ខភាព អ៊ឹង អ៊ីធីង ក៏មានហ្វេននៅក្រៅប្រទេសជួយចុច like & share យ៉ាងច្រើនកុះករផងដែរ។

គ្រាន់តែឃើញរូបថតផ្លូវការភ្លាម អ្នកនិយមតាមដានការប្រកួត Miss Grand Cambodia នាំគ្នាចូលទៅ Comment មតិយោបល់ផ្សេងៗគ្នា ថែមទាំងមានអ្នកទស្សន៍ទាយថា នាងអាចឈានដល់វគ្គ Top ចុងក្រោយទៀតផង។ ប៉ុន្តែការប្រកួតជាក់ស្តែងបែបណាមានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នា ខណៈដែលបេក្ខភាពប្រកួតឆ្នាំនេះត្រូវគេមើលឃើញថា សុទ្ធសឹងជាជើងខ្លាំង ទាំងសម្រស់ និងសមត្ថភាព៕

ដកស្រង់ពី៖Sabay