Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Telsa គ្រោងដំឡើងថ្លៃរថយន្តម៉ូដែល Y របស់ខ្លួនក្នុងតំបន់អឺរ៉ុប (Video inside)

  • Print

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានប្រកាសថា នឹងដំឡើងថ្លៃសម្រាប់រថយន្តអគ្គិសនី Model Y របស់ខ្លួននៅក្នុងបណ្តាប្រទេសមួយចំនួនអឺរ៉ុប ចាប់ពីថ្ងៃទី ២២ ខែមីនា តទៅ ខណៈការឡើងថ្លៃនោះ គឺខ្ទង់ ២,១៧៧ដុល្លារ ក្នុងមួយគ្រឿង។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការផ្លាស់ប្តូរតម្លៃនេះ ត្រូវបាន Tesla ប្រកាសនៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃសុក្រថា ខ្លួននឹងដំឡើងតម្លៃសម្រាប់រថយន្ត Model Y ទាំងអស់នៅក្នុងសហរដ្ឋអាមេរិកចំនួន ១,០០០ដុល្លារ ចាប់ពីថ្ងៃទី០១ ខែមេសា ហើយគ្រោងនឹងដំឡើងក្នុងប្រទេសមួយចំនួននៅតំបន់អឺរ៉ុបខ្ទង់ ២,១៧៧ដុល្លារ ក្នុងមួយគ្រឿង។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយកាលពីខែកុម្ភៈ ដោយឆ្លើយតបទៅនឹងការប្រកាសនៅលើ X ពីក្រុមហ៊ុនរបស់លោកដែលប្រកាសថា តម្លៃនឹងកើនឡើងនៅខែបន្ទាប់ ហើយលោកអះអាងថា «នេះគឺជាកត្តាចាំបាច់នៃការផលិត ពោលរោងចក្រត្រូវការការផលិតជាបន្តបន្ទាប់ ដើម្បីឲ្យមានប្រសិទ្ធភាព ប៉ុន្តែតម្រូវការអ្នកប្រើប្រាស់គឺតាមរដូវកាល»។

គួរជម្រាបថា បើនិយាយពីតម្លៃរថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា ក្រុមហ៊ុន Tesla កំពុងរងការប្រកួតប្រជែងជាខ្លាំងនៃសង្គ្រាមតម្លៃ ជាមួយគូប្រជែងជាពិសេស គឺ BYD។ នៅក្នុងខែមករា ក្រុមហ៊ុន Tesla បានព្រមានពីកំណើនការលក់ទាបជាងការរំពឹងទុក ដោយសារគូប្រជែងមានកាន់តែច្រើន៕

ដកស្រង់ពី៖Fresh News