Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដល់វគ្គ Ex ម្ដងហើយ! ព្យាយាមស្ងាត់មិននិយាយអ្វីឡើងយូរ ពេលនេះ Hyeri ចេញមុខនិយាយអ្វីដែលកើតឡើងហើយ

  • Print

កាលពីចុងសប្ដាហ៍កន្លងទៅមានព័ត៌មានផ្ទុះឡើងទាក់ទងនឹងទំនាក់ទំនងស្នេហារបស់ Han So Hee និង Ryu Jun Yeol បន្ទាប់ពីមានការបញ្ជាក់ថាពួកគេពិតជាស្រឡាញ់គ្នាមែន។

ដ្បិតជាប្រធានបទរបស់មនុស្សពីរនាក់ ប៉ុន្តែគ្រប់គ្នាក៏បានលើកពី Hyeri ដែលជាអតីតសង្សាររបស់ Ryu Jun Yeol ដែរ ពិសេសមហាជនមួយចំនួនបានសម្ដែងការអាណិតទៅកាន់នាង ដែលរងនូវភាពអយុត្តិធម៌ទាំងដែលខ្លួនមិនបានដឹងអ្វីសោះ។ យ៉ាងណាមិញ ក្រោយពីរក្សាភាពស្ងៀមស្ងាត់អស់មួយរយៈ ពេលនេះ Hyeri បានចេញមកបង្ហោះសារមួយលើ Instagram ផ្ទាល់ខ្លួនជាមួយនឹងរូបខ្មៅមួយសន្លឹក អមជាមួយនឹងសារដូចខាងក្រោម៖ «សួស្តី នេះគឺជា Hyeri! ជាដំបូង ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះការរំពឹងទុក និងរឿងរ៉ាវចម្រូងចម្រាសទាំងអស់ ដែលបានកើតឡើងដោយសារតែអារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ខ្ញុំអត់ដឹងខ្លួនថា ខ្ញុំទៅជាមានគំនិត គិតអ្វីដែលប៉ះពាល់ដល់ទង្វើតូចតាចដែលខ្ញុំបានប្រព្រឹត្តិទេ! ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះអ្នកដែលខ្ញុំធ្វឲ្យខូចចិត្ត។ កាលពីខែវិច្ឆិកា ឆ្នាំមុន មានអត្ថបទព័ត៌មានមួយបានចេញមក ដែលចុះផ្សាយថា ពួកគេកំពុងឈានដល់ផ្លូវបញ្ចប់ទំនាក់ទំនងស្នេហា រយៈពេលប្រាំបីឆ្នាំរបស់ពួកគេហើយ។ ការឈានដល់ដំណាក់កាលនេះ មិនមែនជាការសម្រេចចិត្តដែលធ្វើឡើងក្នុងរយៈពេលដ៏ខ្លីនោះទេ ហើយសូម្បីតែភ្លាមៗបន្ទាប់ពីព័ត៌មាននៃការបែកបាក់របស់យើងត្រូវបានផ្សព្វផ្សាយ យើងក៏បានសួរនាំគ្នាថែម ក្រែងលោមានអ្វីចង់និយាយទៀត។

ប៉ុន្តែចាប់តាំងពីជជែកគ្នាថ្ងៃនោះមក យើងមិនដែលបានទាក់ទង ឬមានណាត់ជួបណាមួយទេ។ បន្ទាប់ពីអានអត្ថបទព័ត៌មានថ្មី បួនខែក្រោយមក វាហាក់ដូចជាអារម្មណ៍របស់ខ្ញុំត្រូវបានទទួលយកថាជា Lee Hye Ri មិនមែនតារាសម្តែង Lee Hye Ri នោះទេ។ ខ្ញុំសូមអភ័យទោសម្តងទៀតចំពោះការបង្ករឿងហេតុណាមួយដោយសារអារម្មណ៍មួយឆាវ។

មូលហេតុដែលខ្ញុំមិនអាចប្រាប់អ្នកពីហេតុផលសម្រាប់ទង្វើរបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺដោយសារតែការសន្ទនារបស់យើងមានលក្ខណៈផ្ទាល់ខ្លួន (សំងាត់) ពេក ដូច្នេះខ្ញុំពិតជាអស់កម្លាំងណាស់។ ខ្ញុំក៏សូមអភ័យទោសផងដែរ ប្រសិនបើធ្វឲ្យអ្នកណាម្នាក់មានការយល់ច្រឡំ។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងប្រយ័ត្នប្រយែងចំពោះពាក្យសម្ដី និងទង្វើរបស់ខ្ញុំ។ សូមអរគុណ

ដកស្រង់ពី៖Sabay