Social Network

គង់ ច័ន្ទណារីយ៉ា ប្រកាសជួបអ្នកគាំទ្រមុនឡើងយន្ដហោះទៅម៉ាឡេស៊ី

តារាម៉ូដែល និងជាបវរកញ្ញាវ័យក្មេងរបស់កម្ពុជា គង់ ច័ន្ទណារីយ៉ា នឹងចេញដំណើរទៅប្រកួតក្នុងកម្មវិធី “Missteen Global” នៅប្រទេសម៉ាសឡេស៊ីនាដើមខែក្រោយ។

 

ស្រពពេលគ្នានេះកញ្ញាក៏បានប្រកាសប្រាប់អ្នកគាំទ្រថា កញ្ញានឹងជួបអ្នកគាំទ្រនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

គង់ ច័ន្ទណារីយ៉ា បានប្រើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដើម្បីរំលឹកដំណឹងនេះដល់សាធារណៈជន ជាពិសេសអ្នកគាំទ្រនៅរសៀលថ្ងៃទី២៦ ខែមករា ថា នៅសល់ត្រឹមតែ ៥ថ្ងៃទៀតទេ កញ្ញានឹងហោះទៅម៉ាឡេស៊ី ហើយនៅម៉ោង ៧ព្រឹក នឹងជួបគ្នានៅព្រលានយន្ដហោះភ្នំពេញ។សូមបញ្ជាក់ថា គង់ ច័ន្ទណារីយ៉ា គឺជាបវរកញ្ញាលំដាប់រងទី៣ MPIC គ្រងតំណែង Miss Teen Global កម្ពុជា នឹងចេញទៅប្រកួតលើឆាកអន្ដរជាតិនៅដើមខែកុម្ភៈ ឆ្នាំ២០២៣ នេះហើយ។

មុនហោះទៅប្រទេសម៉ាឡេស៊ី កញ្ញា ច័ន្ទណារីយ៉ា ក៏មានការងារសិល្បៈជាបន្ដបន្ទាប់ ហើយកេរ្ដិ៍របស់យុវតីរូបនេះក៏កាន់តែធ្វើឲ្យមហាជនស្គាល់៕

ដកស្រង់ពី៖ Sabay