Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រិយមិត្ដដឹងអត់ បន្ដោងខ្សែកពេជ្រនៅលើខ្លួន ENO មានតម្លៃប៉ុន្មាន?

  • Print

តារាចម្រៀង សាន្ដ សុភារិទ្ធ ហៅENO បានធ្វើឲ្យមិត្ដសិល្បៈ ជាពិសេសអ្នកគាំទ្រភ្ញាក់ផ្អើលផ្ទួនៗគ្នា ដោយលោកបង្ហាញដៃគូជីវិត បន្ទាប់មកធ្វើពិធីឡើងផ្ទះតម្លៃរាប់ម៉ឺនដុល្លារ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

 

ក្នុងពេលជាមួយគ្នានេះ មានប្រិយមិត្ដខ្លះសម្លឹងមើលគ្រឿងពេជ្រនៅលើខ្លួនលោក ប៉ុន្ដែមិនហ៊ានសួរតម្លៃ ឬមូលហេតុដែលធ្វើខ្សែកបន្ដោកធំបែបនេះ។ទើបនៅរសៀលថ្ងៃទី២៥ ខែមករា នេះ ENO បានបង្ហើបតម្លៃ និងមូលហេតុធ្វើគ្រឿងពេជ្រ ដោយដាក់ឈ្មោះលោកធំៗ តាមរយៈSabay ថា តាមពិតខ្សែកនេះ លោកទើបធ្វើនៅមុនថ្ងៃឡើងគេហដ្ឋានប៉ុន្មានថ្ងៃ ហើយតម្លៃវិញ គឺជិត ១ម៉ឺនដុល្លារ។

ដោយមិនគិតពីផ្លាកដៃ និងចិញ្ចៀន បន្ដោកខ្សែកដែលមានរចនាបថឈ្មោះ "ENO” តម្លៃជិត ១ម៉ឺនដុល្លារនេះ ត្រូវបានលោកកុម្ម៉ង់ជាងរចនាឡើងយ៉ាងយកចិត្ដទុកដាក់បំផុត ព្រោះលោកគិតថាបន្ដោកខ្សែករដែលមានឈ្មោះ ENO ជាឈ្មោះនាំសំណាងដល់លោកចាប់តាំងពីលោកមិនទាន់ល្បី រហូតលោកមានអ្វីៗគ្រប់យ៉ាងនៅពេលនេះ៕

ដកស្រង់ពី៖ Sabay