Social Network

រវល់យ៉ាងណា ក៏ថ្ងៃទី ២៨ ពាក់មី ឆ្លៀតពេលឲ្យទាល់តែបាន ដើម្បីព្រឹត្តិការណ៍សំខាន់មួយ

បច្ចុប្បន្នតារាកំប្លែងសម្បូរវោហារ នាយ ពាក់មី ពិតជាមមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈ និងជំនួញផ្ទាល់ខ្លួន ប៉ុន្តែលោកមិនដែលខកខានក្នុងការចំណាយពេលជាមួយនឹងកីឡាទេ។

តារាប្រុសរូបនេះ ត្រូវបានគេស្គាល់ច្បាស់ថាជា អ្នកដែលឲ្យតម្លៃខ្ពស់ចំពោះកីឡា ពិសេសបាល់ទាត់ ដោយថែមទាំងមានបង្កើតក្លឹបបាល់ទាត់ទៀតផង។ ដោយឡែកសម្រាប់ បាល់ទះ លោកក៏មិនព្រងើយកន្តើយដែរ ដោយធ្លាប់ទាំងបានចូលរួមប្រកួតជាកិត្តិយស ក្នុងកម្មវិធីបាល់ទះ Slamball រៀបចំដោយ Sabay សហការជាមួយស្រាបៀរ Anchor ទៀតផងកាលពីព្រឹត្តិការណ៍បើកជាផ្លូវការ។

ដោយឡែកនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ តារាកំប្លែងបេះដូងជាប់ជាមួយកីឡារូបនេះ នឹងចូលរួមជាថ្មី នៅព្រឹត្តិការណ៍បាល់ទះ Slamball សម្រាប់វគ្គប្រកួតផ្ដាច់ព្រ័ត្រ ដែលរៀបចំឡើងនៅតារាងបាល់ទះវិសាខាផងដែរ។ នេះជាថ្ងៃដែលសំខាន់បំផុត ដែលកម្មវិធីនឹងស្វែងរកឃើញម្ចាស់ជើងឯក Slamball រដូវកាលទី ១ ក្រោយបេសកកម្មប្រកួតដំណើរការ ៣ ខែ ពោលគឺចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២មក។ ក្រៅពី នាយ ពាក់មី ក៏នៅមានការចូលរួមរបស់ ក្រុម OMG និង DJ AVIDA៕

 

ដកស្រង់ពី៖ Sabay