Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អស់​ទាស់ ស៊ិន យូប៊ិន លេង Fashion ឡើង​ឡូយ ចូល​កម្មវិធី​ធំ​នៅទីក្រុងប៉ារីស

  • Print

តារាស្រីវ័យក្មេងកម្ពុជា ស៊ិន យូប៊ីន បានបង្កការចាប់អារម្មណ៍ច្រើនប៉ុន្មានថ្ងៃនេះ ក្រោយពីប្រិយមិត្តបានឃើញនាងលេចមុខយ៉ាងកម្រក្នុងកម្មវិធីធំនៅទីក្រុងប៉ារីសប្រទេសបារាំង។

តាមទំព័រហ្វេសប៊ុកផ្លូវការរបស់តារាស្រី បានប្រាប់ក្រុមអ្នកគាំទ្រថា នាងបានចូលរួមក្នុងកម្មវិធីធំមួយនៅប្រទេសបារាំង តាមការអញ្ជើញរបស់ក្រុមហ៊ុនធំមួយ។ កម្មវិធីនោះមានឈ្មោះថា "Christian Dior haute couture spring/summer 2023”។ យូប៊ីន បានគ្រងសំលៀកបំពាក់ព័ណ៌ខ្មៅយ៉ាងឡូយ មើលទៅដូចតារាបញ្ចឹមប្រទេស។

ការណ៍នេះ បានឆក់យកការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកគាំទ្រនៅក្នុងស្រុក ព្រោះថា នាងគឺសិល្បការិនីអាជីពទី១ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីដ៏ធំនៅលើទឹកដីអឺរ៉ុប។ មិនត្រឹមតែអ្នកគាំទ្រក្នុងស្រុក ប៉ុន្តែនាងក៏ទទួលបានភាពទាក់ទាញទាំងនៅក្នុងកម្មវិធីផងដែរ ស្របពេលគេឃើញភ្នាក់ងារថតរូបបរទសក៏តាមប្រមាញ់រូបនាងដែរ។

នៅមុនលេចមុខលើទឹកដីអឺរ៉ុប ស៊ិន យូប៊ីន ក៏ទើបនឹងទទួលពានចំនួន ៥ ដោយនាងបានទៅទទួលដោយផ្ទាល់នៅក្នុងប្រទេសថៃថែមទៀតផង៕

ដកស្រង់ពី៖ Sabay