Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើសមាជិក BTS ម្នាក់ចង់ចេញពីក្រុម តើអ្នកផ្សេងទៀតគិតយ៉ាងណា? នេះជាចម្លើយ Suga

  • Print

បើគ្មានសមាជិកទាំង ៧ BTS មិនមែនជា BTS ទេ។ បន្ទាប់ពីទទួលបានបទពិសោធជាច្រើន ពិសេសឧបសគ្គនានា និងជោគជ័យស្របពេលជាមួយគ្នា កាន់តែធ្វើឲ្យសមាជិកទាំងអស់មានភាពស្និទ្ធស្នាលនឹងគ្នាថែមមួយកម្រិតទៀត។

ប៉ុន្តែធ្លាប់ស្រមៃទេ ថាប្រសិនថ្ងៃណាមួយសមាជិកម្នាក់គិតថាចង់ដើរចេញពីក្រុម តើសមាជិកផ្សេងទៀតគិតយ៉ាងណា? ស្ថិតក្នុងភាគទី១ នៃ "Break The Silence” របស់ BTS ពួកគេបានចែករំលែកនូវរឿងរ៉ាវជាច្រើន រួមមានទាំងការគិតគូររឿងបំបែកក្រុមផងដែរ កាលពីឆ្នាំ ២០១៨។ ពេលនោះជាពេលដែលក្រុមជួបរឿងពិបាក និងសម្ពាធស្មានមិនដល់ជាច្រើន ប៉ុន្តែ J-Hope លើកឡើងថា ចុងក្រោយ ឆ្នាំនោះជាឆ្នាំដ៏អស្ចារ្យសម្រាប់ពួកគេទៅវិញ។ Suga បានលើកឡើងដែរ ថាតើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើមានសមាជិកម្នាក់ ចង់ចាកចេញពី BTS?

**«យើងកាន់តែជិតស្និទ្ធនឹងគ្នាជាងគ្រួសាររបស់យើងទៀត។ យើងអាចរុញរឿងគ្រប់យ៉ាងទៅម្ខាងសិន ហើយពិភាក្សាគ្នាដោយសន្តិវិធី ឲ្យស្រឡះចិត្ត ថាតើអ្វីខ្លះដែលយើងគួរបន្តទៅមុខ និងពង្រឹងបន្ថែម» នេះជាអ្វីដែល Suga ផ្ដើមដំបូង។ ឈានចូលដល់ចំណុចរសើប នោះគឺ៖ «យើងក៏គោរពគ្នាទៅវិញទៅមកដែរ ដូច្នេះបើអ្នកណាម្នាក់និយាយថា គេមិនអាចបន្តធ្វើបែបនេះទៀតបាន ដោយសារតែហេតុផលសំខាន់ណាមួយជាក់លាក់! ប្រាកដណាស់ យើងនឹងព្យាយាមបញ្ចុះបញ្ចូលម្នាន់នោះសិន ហើយគិតឡើងវិញម្ដងហើយម្ដងទៀត ទាំងអស់គ្នា និងប្រឹងជម្នះទុក្ខលំបាកឲ្យបាន… ប៉ុន្តែ បើនៅមិនគ្រប់គ្រាន់ទៀត យើងអាចនិយាយថា “ពួកយើងយល់ហើយ នេះជាជីវិតរបស់អ្នក អ៊ីចឹងពួកយើងគោរពនូវការសម្រេចចិត្តនោះ”»**។

នេះជាការពន្យល់របស់ Suga។ ទោះជាយ៉ាងណា នេះគ្រាន់តែជាអ្វីដែលជាការគិតទុកបម្រុង ព្រោះនៅពេលនេះ BTS នៅតែនៅរះចែងចាំងជាមួយនឹងសមាជិក ទាំង ៧ ហើយពួកគេ ក៏បានសម្រេចនៅជុំគ្នារហូតតទៅយូរអង្វែងទៀតដែរ។ មិនតិចដងទេ ដែល BTS ជួបរឿងពិបាកៗជាច្រើនលើអាជីពសិល្បៈ ប៉ុន្តែគ្មានបញ្ហាអ្វីដែលថាពួកគេមិនអាចដោះស្រាយបាន ហើយក៏គ្មានឧបសគ្គអ្វីដែលពួកគេជម្នះមិនបាននោះឡើយ៕

ដកស្រង់ពី៖Sabay