Social Network

ខកខានសម្ដែង៦ឆ្នាំ Koo Hye Sun ត្រឡប់មកវិញត្រៀមស្នាដៃថ្មីសម្រាប់ Fan

បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈកូរ៉េរយៈពេល៦ឆ្នាំ តារាស្រីឆ្នើមក្នុងរឿង Boy Overs The Flower គឺ ស្រីស្អាត Koo Hye Sun ប្រកាសដំណឹងល្អសម្រាប់អ្នកគាំទ្រថានាងនឹងវិលចូលសិល្បៈវិញឆាប់ៗនេះ ជាមួយទស្សនីយភាពថ្មី។

កាលពីថ្មីៗនេះតារាស្រីវ័យ៣៨ឆ្នាំរូបនេះ បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នឹងបានបង្ហើប ឱ្យដឹងថាក្នុងពេលខាងមុខនេះនាងនឹងត្រឡប់មកកាន់អាជីពរបស់នាងវិញម្ដងទៀត ដែលនឹងបង្ហាញ ខ្លួនក្នុងខ្សែភាពយន្ដថ្មី ព្រមទាំងប្ដូររសជាតិអត្តចរិកនៃតួថ្មីសម្រាប់នាងទៀតផង។

“ញុំចង់បន្តអាជីពជាអ្នកសិល្បៈតាមមាគ៌ាផ្ទាល់ខ្លួន ឆ្នាំនេះគម្រប់ខួប២០ឆ្នាំនៃអាជីពរបស់ខ្ញុំ ខ្ញុំកំពុងត្រៀមវិលវិញជាមួយនឹងរឿងភាគថ្មី ប៉ុន្តែអ្វីៗគ្រប់យ៉ាងត្រូវចំណាយពេលយូរ” Koo Hye Sun ថ្លែង។ រម្លឹកផងដែរថា ការវិលត្រឡប់របស់ Koo Hye Sun បន្ទាប់ពីបាត់មុខអស់រយៈពេល ៦ ឆ្នាំ ចាប់តាំងពីលាឈប់ពីសិល្បៈកូរ៉េដោយសារជំងឺ។ រឿង Dark Yellow ក៏ជាការងារចុងក្រោយបង្អស់របស់នាងក្នុងនាមជាអ្នកដឹកនាំ៕

 

 

 

ដកស្រង់ពី៖ Sabay