Social Network

ចេញហើយ! Charlie Puth ទម្លាយថាបទ «Left and Right» គឺសំដៅលើស្នេហា BL

បទចម្រៀង "Left and Right” បានបង្ហាញរូបរាងជាផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ដោយមានការគាំទ្រជាច្រើនពីសំណាក់មនុស្សជាច្រើនទូទាំងពិភពលោក។ បទពីរោះ ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍ ក៏ទាក់ទងនឹងអត្ថន័យពីក្រោយនៃបទនេះដែរ គឺសំដៅដល់ស្នេហាប្រុសស្រឡាញ់ប្រុសដូចគ្នា។

នេះបើតាមការបញ្ជាក់របស់ Charlie Puth ដែលជាម្ចាស់បទ។ តាមការបញ្ជាក់ របស់ Charlie Puth គឺចង់លើកយកពីឧបសគ្គ ពេលចង់លុបអ្នកណាម្នាក់ចេញពីខួរក្បាល។ ដោយសារវិលវល់ដិតដាមជាមួយនឹងមនុស្សអតីតពេក តួអង្គបទនេះ ដល់ថ្នាក់ទៅរក «វេជ្ជបណ្ឌិតស្នេហា» ទៀតផង។ តួទី២ ក្នុងបទនេះ គ្មានអ្នកណាក្រៅពីសមាជិកពៅឆ្នើមរបស់ BTS គឺ Jungkook ទេ។

អ្វីដែលសំខាន់ បទនេះត្រូវរៀបចំចេញផ្សាយក្នុងខែសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាផងដែរ (Pride Month)។ ទោះបីជាយ៉ាងណា មុនការបញ្ជាក់អត្ថន័យរបស់ Charlie ដែលជាម្ចាស់បទ សង្កេតឃើញថា ARMY មិនបាននៅចាំយូរទេ ពោលគឺក្រោយ MV “Left and Right” ចេញភ្លាម ពួកគេក៏កំណត់ន័យដឹងច្បាស់ដោយខ្លួនឯងបាត់ទៅហើយ៕

 

ដកស្រង់ពី៖ Sabay