Social Network

ចិត្តល្អណាស់! អ្នក​​រចនា​ពុ​ម្ព​អក្សរ​​ខ្មែរ​ម្នាក់​​បង្កើត Font ថ្មី​បើក​ឲ្យ​ប្រើឥត​គិត​ថ្លៃ តែ​មាន​លក្ខខណ្ឌ​មួយ​

លោក សួនម៉ៃ សុផានិត អ្នករចនាពុម្ពអក្សរខ្មែរ បានបញ្ចេញពុម្ពអក្សរថ្មីមួយទៀតដោយដាក់ឈ្មោះថា «Kh_Phanith_Bobble» ក្រោយពេលរចនាឡើងយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនខែ ស្នាដៃនេះផងដែរត្រូវបានបើកឲ្យសាធារណជនប្រើប្រាស់ឥតគិតថ្លៃ។

អ្នករចនាពុម្ពអក្សរខ្មែរ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំរូបនេះ ក៏បានបង្ហោះលើទំព័រផ្ទាល់ខ្លួនរបស់លោកដោយរំលេចបានបន្ថែមថា៖ “សម្រាប់តួលេខឡាតាំងមិនមាននោះទេក្នុងពុម្ពអក្សរនេះ។ បើបងប្អូនចង់បាន Full License សម្រាប់អាជីវកម្ម អាចទំនាក់ទំនងរូបគេបាន។” បើបងប្អូនពេញចិត្តសូមចូលទៅកាន់តេឡេក្រាម និងទាញយកដោយខ្លួនឯងបាន នៅទីនេះ t.me/SuonMaysophanith ។

តាមរយៈបទសម្ភាសន៍ជាមួយក្រុមការងារ Sabay កន្លងមក អតីតក្រុមអ្នករចនាពុម្ពអក្សរខ្មែរ ជាច្រើនរូបបានលើកឡើងស្រដៀងៗគ្នាថា ការបង្កើតស្នាដៃថ្មីដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ ក្នុងបំណងចែករំលែកសម្រាប់សិស្ស-និស្សិតប៉ុណ្ណោះ ប៉ុន្តែមិនមែនសម្រាប់អាជីវកម្មនោះទេ បើបងប្អូនយកទៅធ្វើអាជីវកម្មរកផលចំណេញផ្សេងៗ សូមមេត្តាយោគយល់អធ្យាស្រ័យ និងសូមលើកទឹកចិត្តការបង្កើតស្នាដៃថ្មីដោយផ្តល់មកវិញនូវកញ្ចប់សមរម្យណាមួយ នោះអ្នកបង្កើ់តនឹងមានទឹកចិត្តកាន់តែខ្លាំងក្នុងការផលិតបន្ថែមទៀត ជៀសវាងចង់បានតែរបស់ឥតគិតថ្លៃ ប៉ុន្តែមិនហ៊ានចំណាយសោះ ជាហេតុធ្វើឲ្យអ្នកខិតខំអស់ទឹកចិត្តប្រឹងប្រែងបន្ត៕

ដកស្រង់ពី៖Sabay