Social Network

សាកពីរក្បាច់នេះលើ iPhone បញ្ជាក់ថាគេប្លុកអ្នកពិតៗ

ពេលលេខទូរសព្ទរបស់អ្នកត្រូវគេប្លុក នោះ iPhone នឹងមិនបង្ហាញសារដំណឹងអ្វីទេ ប៉ុន្ដែអ្នកអាចសម្គាល់ដឹងបាន អំឡុងពេលខលទៅគេ ប្រព័ន្ធនឹងប្រាប់ឱ្យអ្នកផ្ញើសារជាសំឡេងជំនួសវិញការខលវិញ វាប្រៀបដូចទូរសព្ទភាគីម្ខាងទៀតបានបិទ ដូចច្នោះដែរ។

ងាកមកភាគដែលបានប្លុកគេវិញ នឹងទទួលសារជាសំឡេង នៅកម្មវិធីខល Phone > Voicemail > Blocked Messages។ ចំពោះការផ្ញើសារវិញ អ្នកដែលត្រូវគេប្លុកអាចផ្ញើសារចេញធម្មតា ឃើញសារបានទៅដល់ដៃគូម្ខាងទៀត ប៉ុន្ដែភាគីដែលប្លុកគេ នឹងមិនទទួលសារ ឬអាចឆ្លើយតបបាននោះឡើយ៕

ដកស្រង់ពី៖Sabay