Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដំបូល នៃអតីតក្រុមកំប្លែងនាយពាក់មី សម្រេចចេញពីCBS ជាផ្លូវការហើយ

  • Print

មិនខុសពីការអះអាងរបស់លោក ចែម ចាន់រ៉ា ហៅនាយពាក់មី ថានៅចុងខែមិថុនា និងដើមខែកក្កដា ឆ្នាំ២០២២ នឹងមានបុគ្គលិក និងសមាជិកក្រុមកំប្លែងសំខាន់ៗរបស់លោកត្រូវចាកចេញពីក្រុមហ៊ុន CBS ដែលទ្រនំធ្លាប់ផ្ដល់កំណើតសិល្បៈ។

នៅថ្ងៃនេះ ធ្លាយដំណឹងថាលោក សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ ដើរចេញពីCTN ទាំងអាល័យម្នាក់ទៀត។ យោងតាមខ្លឹមសារដែលលោក សុវណ្ណ រិទ្ធី ជូនដំណឹងតាមបណ្ដាញសង្គម Telegram ហើយទើបធ្លាយនៅថ្ងៃ១ ខែកក្កដា ឲ្យដឹងថា ថ្ងៃទី៣០ ខែមិថុនា គឺជាថ្ងៃធ្វើការចុងក្រោយរបស់លោកនៅCBS។

លោកថាបើកន្លងមកធ្លាប់ខុសឆ្គង ឬមានសម្ដីតូចសម្ដីធំចំពោះបងប្អូនណា លោកសូមអភ័យទោស។ លោក សុវណ្ណ ឬទ្ធី៖ “ខ្ញុំសូមអគុណអ្នកឧកញ៉ា ដែលផ្ដល់ឱកាសឲ្យខ្ញុំបាទបានរៀនសូត្រពីការងារក្នុងវិស័យនេះ ខ្ញុំសូមអគុណ។ ខ្ញុំសូមអគុណគណៈគ្រប់គ្រង អគុណលោក CEO និងលោកអគ្គនាយករង។ អគុណមហាមិត្ដ និងប្អូនៗ ខ្ញុំសូមជម្រាបលា”។

នៅមុនមួយថ្ងៃ នៃការបញ្ចប់កុងត្រានៅ CBS របស់លោកតាវ៉ិចទ័រដែលជាអ្នកគ្រប់គ្រងក្រុមកំប្លែងនាយពាក់មីទាំងមូល កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នាយក្រូចក៏បានបញ្ចប់កុងត្រាជាមួយក្រុមហ៊ុនCBS ដែរ។ លោកបានប្រមូលកាត និងសម្ភារៈប្រើប្រាស់របស់កន្លែងធ្វើឲ្យទៅក្រុមហ៊ុនវិញ ដោយបញ្ជាក់ថា លោកបានស៊ីញ៉េបញ្ចប់កុងត្រាជាមួយក្រុមហ៊ុនរួចហើយ ហើយអំពាវនាវឲ្យមហាជន និងអ្នកគាំទ្រជួយបន្ដគាំទ្រលោកទៀត ហើយរង់ចាំមើលថាលោកនឹងទៅកន្លែងណាទៀត។

បើតាមការអះអាងរបស់នាយពាក់មីកន្លងទៅ បុគ្គលិក និងសមាជិកក្រុមកំប្លែងដែលត្រូវដើរចេញពីCTN នោះ គឺមានដូចជា៖ លោកតាវ៉ិចទ័រ នាយក្រូច នាយគ្រឿន និងរូបលោក នឹងចេញនៅអំឡុងថ្ងៃទី៨ ឬទី៩ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះដែរ ហើយចំពោះការរួមក្រុម ឬចូលទៅធ្វើការនៅកន្លែងថ្មីនោះមិនទាន់ត្រូវបានបង្ហើបនៅឡើយទេ៕

ដកស្រង់ពី៖Sabay