Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Kia ចេញឡានថ្មី ឌីហ្សាញខុសប្លែកពីគេទៀតហើយ

  • Print

ក្រុមហ៊ុន Kia បានបញ្ចេញរូបភាពផ្លូវការរថយន្តថ្មីរបស់ខ្លួនគឺម៉ូដែល Seltos ដែលវាមកជាមួយការឌីហ្សាញថ្មីទាំងក្រៅ និងក្នុង។

រថយន្ត Seltos បានចេញលក់រយៈពេល ៣ឆ្នាំហើយ ដោយបង្ហាញខ្លួនដំបូងកាលពីឆ្នាំ២០១៩ ហើយសម្រាប់ស៊េរីឆ្នាំ២០២៣នេះ ត្រូវបានអាប់ដេតថ្មីដូចជា ដូចជា ចង្កៀង LED ដែលនៅជាប់ប៉ាណា ពិសេសគឺអំពូល daytime running light ស្ថិតនៅខាងក្នុងប៉ាណាតែម្តង ឯកាងខាងក្រោមរន្ធបឺតខ្យល់ ជាប្រភេទអាលុយមីញ៉ូម។

ចំណែកផ្នែកខាងក្រោយវិញ គឺរំលេចដោយអំពូល LED light bar កាត់ពីចង្កៀងម្ខាងទៅម្ខាង ហើយកាងក្រោយក៏ជាប្រភេទអាលុយមីញ៉ូម។ មកមើលផ្នែកខាងក្នុងវិញ វាបំពាក់កុងទ័រឌីជីថល ១០,២៥អ៊ីញ និងប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញដូចគ្នា ដោយប្រព័ន្ធអេក្រង់នេះគឺឌីហ្សាញដូចនឹង Kia Sportage ដែរ។

នៅតំបន់កណ្តាលវិញ វាបានដាក់ប៊ូតុងថ្មីសម្រាប់បញ្ជាលើប្រព័ន្ធត្រជាក់ និងប្រអប់លេខ ហើយតាបឡូរំលេចដោយភ្លើង Ambient light។ ចំពោះផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុន Kia មិនទាន់ប្រកាសបញ្ជាក់នៅឡើយទេ។ វានឹងមិនមានជម្រើស Hybrid ឡើយ ហើយទំនងជាប្រើម៉ាស៊ីនចំណុះ ២,០លីត្រ និង ១,៦លីត្រ បំពាក់ Turbocharge៕

ដកស្រង់ពី៖Sabay